Yearendyearend1140x150

មន្ត្រីអ្នកនាំពាក្យ៖«មិនទាន់កំណត់ចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជាសារជាថ្មីទេ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យរបស់កម្ពុជាពីររូបបានអះអាងថា រដ្ឋាភិបាលកម្ពុជាមិនទាន់ចេញសេចក្តីសម្រេចកំណត់ចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជាសារជាថ្មីទេ។ ការអះអាងនេះធ្វើឡើងក្រោយពីបណ្តាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កម្ពុជានឹងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជាដែលទទួលបានការចាក់វ៉ាក់សាំង។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា ទាក់ទងនឹងព័ត៌មានដែលបានចុះផ្សាយថា កម្ពុជានឹងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា គឺមិនមែនជាព័ត៌មានដែលគណៈកម្មាធិការក្រសួងបានចេញជាផ្លូវការនោះទេ។

ចំណែក ឯកឧត្តម តុប សុភក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា ទាក់ទងនឹងព័ត៌មានដែលបានចុះផ្សាយថា កម្ពុជានឹងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរចូលមកកម្ពុជា គឺមិនទាន់បានទទួលព័ត៌មានអំពីការសម្រេចជាផ្លូវការណាមួយនៅឡើយទេ។ លោកលើកឡើងថា« អត្ថបទនេះ មិនមានប្រភពអ្នកផ្តល់ព័ត៌មាន។ ចំពោះព័ត៌មានទាក់ទងនឹងការបើកទេសចរអន្តរជាតិឡើងវិញ ពុំទាន់មានការសម្រេចនៅឡើយទេ។តាមខ្ញុំមើលគ្រាន់តែជាការប្រជុំរបស់គណៈកម្មាធិការCOVID មិនទាន់មានសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៅឡើយ។»

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង