Smart saver cctime web bannertif

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប​៖ The Bangkok Post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ១០,៦៤៨ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៨២ នាក់ នៅថ្ងៃទី១៦ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១០,៦៤៨ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ១១១ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១០,៩៨៨ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៧៧២,៨៣៨ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៨,២០៥ នាក់។

ដោយឡែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះមនុស្សចំនួន ៥២៤,៦៧០នាក់ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩លើកដំបូង ចំនួន ២៧៥,១៦៣ បានទទួលការចាក់វ៉ាក់សាំងលើកទី២ និង ចំនួន ១៦,២៦៦ បានចាក់វ៉ាក់សាំងដូសជំរុញ ធ្វើចំនួនសរុបទូទាំងប្រទេសមានចំនួន ៦៤,១៣៩,០២២ នាក់៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង