Yearendyearend1140x150
Img 0571

អ៊ីតាលីចាប់ផ្តើមអនុវត្តប្រព័ន្ធ«ប័ណ្ណចាក់វ៉ាក់សាំង»ការពារកូវីដ១៩នៅកន្លែងធ្វើការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីតាលីចាប់ផ្តើមអនុវត្តប្រព័ន្ធ«ប័ណ្ណចាក់វ៉ាក់សាំង»ការពារកូវីដ១៩ ប្រភពរូប ៖ ស៊ីនហួរ

អ៊ីតាលី៖ បទបញ្ជាការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩ ចុងក្រោយបង្អស់របស់ប្រទេសអ៊ីតាលី បានចូលជាធរមាននៅថ្ងៃទី ១៥ ខែតុលា រហូតដល់ចុងឆ្នាំនេះ ដោយបុគ្គលិកទាំងអស់ដែលចូលធ្វើការត្រូវមានមានប័ណ្ណបៃតងកូវីដ១៩ ឬ ប័ណ្ណបានចាក់វ៉ាក់សាំង “green pass” ។

យោងតាមរបាយការណ៍កូវីដ១៩ របស់អ៊ីតាលីមានបណ្ណបៃតងនៅក្នុងទំរង់ឌីជីថលឬក្រដាសដែលបង្ហាញថា អ្នកកាន់បានទទួលវ៉ាក់សាំងការពារកូវីដ១៩យ៉ាងតិចមួយដូស ឬ បានជាសះស្បើយពីការឆ្លងថ្មីៗ និងលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយ។

យោងតាមបទប្បញ្ញត្តិក្រុមហ៊ុននិងនាយកដ្ឋានសាធារណៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យ “ប័ណ្ណបៃតង” របស់និយោជិក ហើយនិយោជិតដែលបំពានបទបញ្ជា នឹងត្រូវព្យួរការងារ ហើយប្រឈមនឹងការផាកពិន័យរហូតដល់ ១៥០០ អឺរ៉ូ។

រដ្ឋមន្ត្រីក្រសួងសាធារណៈការអ៊ីតាលីលោក Renato Brunetta បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា បទបញ្ជានេះនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ២៣ លាននាក់ ប៉ុន្តែវានឹងជះឥទ្ធិពលជាវិជ្ជមានដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចអ៊ីតាលី។

សូមបញ្ជាក់ថា រដ្ឋាភិបាលអ៊ីតាលី បានប្រកាសបទបញ្ជានេះនៅថ្ងៃទី ១៦ ខែកញ្ញា ដោយក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលអនុវត្តបទបញ្ជានេះ។ កាលពីមុនរដ្ឋាភិបាលអ៊ីតាលី បានតម្រូវឱ្យប្រជាជនបង្ហាញ“ប័ណ្ណបៃតង” នៅពេលចូលទៅក្នុង កន្លែងហាត់ប្រាណ និងទទួលយកការដឹកជញ្ជូនសាធារណៈតាមផ្លូវឆ្ងាយ។ បទប្បញ្ញត្តិនេះ បានបង្កឱ្យមានការប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងអ៊ីតាលីមួយចំនួនផងដែរ។

យោងតាមទិន្នន័យរបស់នាយកដ្ឋានសុខាភិបាលអ៊ីតាលីបង្ហាញថា ជាង ៨៥% នៃប្រជាជនទូទាំងប្រទេសដែលមានអាយុលើសពី ១២ ឆ្នាំបានទទួលវ៉ាក់សាំងការពារកូវីដ១៩យ៉ាងតិចមួយដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង