Yearendyearend1140x150

ចិននឹងបញ្ជូនអវកាសយានិក៣រូបជាមួយយានអវកាសShenzhou-13នៅថ្ងៃសៅរ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អវកាសយានិកចិនទាំងបីរូបដែលនឹងធ្វើការនៅលំហអាកាសរយៈពេល៦ខែ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ យោងតាមទីភ្នាក់ងារអវកាសចិន (CMSA) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា យានអវកាស Shenzhou-13 នឹងត្រូវបាញ់បង្ហោះនៅវេលាម៉ោង ០០ និង ២៣ នាទីថ្ងៃសៅរ៍ (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន។

លោក Lin Xiqiang អនុប្រធាន CMSA បាននិយាយនៅក្នុងសន្និសីទកាសែតមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលបាញ់បង្ហោះថា យានអវកាសនេះនឹងនាំអវកាសយានិក ៣ នាក់ ទៅអវកាសសម្រាប់សាងសង់ស្ថានីយអវកាសរបស់ប្រទេសចិន។

យោងតាមការវាយតម្លៃនិងសម្រេចដោយទីស្នាក់ការកណ្តាលបេសកកម្មយានអវកាស Shenzhou-13 នឹងត្រូវបាញ់បង្ហោះនៅវេលាម៉ោង ០០ និង ២៣ នាទីថ្ងៃទី ១៦ ខែតុលា ម៉ោងនៅទីក្រុងប៉េកាំង។ សមាជិកនាវិកទាំងបីរូបរួមមានលោក Zhai Zhigang, អ្នកស្រី Wang Yaping និងលោក Ye Guangfu ។

លោក Zhai Zhigang គឺជាអវកាសយានិកចិនដំបូងគេ ដែលបានដើរលើលំហអាកាសកាលពីឆ្នាំ ២០០៨។ អ្នកស្រី Wang Yaping បានក្លាយជាអវកាសយានិកស្ត្រីទី ២ របស់ចិន ដែលជាផ្នែកមួយនៃបេសកកម្ម Shenzhou-10 ក្នុងឆ្នាំ ២០១៣ ហើយនឹងក្លាយជាស្ត្រីដំបូងគេដែលធ្វើការលើម៉ូឌុលស្នូលធៀនហឺ ។ ចំណែក លោក Ye Guangfu ជាអវកាសយានិកដែលត្រូវបានកំណត់ឱ្យធ្វើការហោះហើរអវកាសលើកដំបូងរបស់លោកក្នុងបេសកកម្មនាពេលខាងមុខនេះ។

អវកាសយានិកនឹងស្ថិតនៅក្នុងអវកាសប្រហែល ៦ ខែ ដែលជារយៈពេលវែងបំផុតមិនធ្លាប់មានសម្រាប់អវកាសយានិកចិន។ បន្ទាប់ពីចូលទៅក្នុងគន្លងតារាវិថីយានអវកាស នឹងធ្វើការណាត់ជួបស្វ័យប្រវត្តិយ៉ាងលឿន ហើយចូលចតជាមួយម៉ូឌុលស្នូលស្ថានីយ៍អវកាសធៀនហឺ ជាមួយយានដឹកទំនិញធៀនចូវ -២ និង ធៀនចូវ -៣ ។ ចំពោះអវកាសយានិកនៅលើយានសិនចូវ -១៣ នឹងត្រូវឈរជើងនៅក្នុងម៉ូឌុលស្នូលរយៈពេល ៦ ខែ ដោយធ្វើការនិងរស់នៅតាមកាលវិភាគដូចនៅលើផែនដី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង