Yearendyearend1140x150

ថ្ងៃទី១៖ក្រសួងពិនិត្យសុខភាពកម្មករបានជាង១ពាន់នាក់ និង១៨នាក់យកសំណាកទៅតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រូបភាពកម្មករកំពុងពិនិត្យសុខភាព

ភ្នំពេញ៖ នៅថ្ងៃទី១នៃការពិនិត្យសុខភាពដល់កម្មករោងចក្រ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជា ធ្វើការត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្រចំនួន ១០១៨ នាក់ ទើបត្រលប់ចូលធ្វើការវិញ។

ការត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្រនេះ មានគោលបំណងដើម្បីការពារសុខភាពកម្មកររោងចក្រជាង ៩៥% ដែលបានមកធ្វើការងារធម្មតាក្នុងអំឡុងពេលចូលឆ្នាំ ក៏ដូចជាការពារសុខភាពកម្មករដែលបានឈប់សម្រាកផងដែរ។

ការត្រួតពិនិត្យសុខភាព ដល់កម្មកររោងចក្របានចំនួន ១០១៨នាក់ ធ្វើឡើងក្នុងដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន១០ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់ពេលចូលឆ្នាំ និងទើបវិលត្រឡប់ចូលធ្វើការវិញ។

តាមរយៈការត្រួតពិនិត្យនេះ ក្រសួងបានយកសំណាកទៅពិសោធន៍បន្តចំនួន ១៨នាក់ ដោយដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រឹត២ ដាក់ឲ្យស្នាក់នៅមណ្ឌចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពុវ័ន្ត) ចំនួន ៣៨នាក់ និង ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៥៩នាក់។ ដោយឡែកនៅខេត្តព្រះសីហនុ ក៏បានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ២កន្លែង ដោយបានពនិត្យសុខភាព និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៦០នាក់ផងដែរ។

សូមបញ្ជាក់ដែរថា ឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០,០០០នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥,០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង