Yearendyearend1140x150

តម្លៃសាច់ជ្រូកសាច់មាន់បែរជាឡើងថ្លៃបន្តិចក្រោយឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគរ (រូបភាព៖ @សហការី)

ភ្នំពេញ៖ តម្រូវការសាច់ជ្រូក សាច់មាន់នៅលើទីផ្សារសម្រាប់ឱកាសដាក់បិណ្ឌឆ្នាំនេះ មិនមានតម្រូវការខ្ពស់ដូចកាលពីឆ្នាំមុននោះទេ ប៉ុន្តែតម្លៃសាច់ជ្រូក សាច់មាន់បែរជាមានការហក់ឡើងថ្លៃបន្តិចក្រោយឱកាសបុណ្យភ្ជុំបិណ្ឌ។ នេះដោយសារតែស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាមិនមានសភាពធ្ងន់ធ្ងរ ដូចនេះសកម្មភាពនៃការដើរកម្សាន្តក៏មានច្រើនដែលជាកត្តាធ្វើឱ្យការហូបចុកមានការកើនឡើង។ នេះបើប្រសាសន៍លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៤តុលានេះថា នៅក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាក្នុងឱកាសដាក់បិណ្ឌ តម្រូវការនិងតម្លៃសាច់ជ្រូក សាច់មាន់ ពុំមានតម្រូវការខ្ពស់ ឬឡើងថ្លៃនោះឡើយ ដោយក្នុង១ថ្ងៃតម្រូវការសត្វមាន់មានចន្លោះពី១០ម៉ឺនក្បាល ទៅ១២ម៉ឺនក្បាល ចំណែកឯសត្វជ្រូកមានតម្រូវការចន្លោះពី៨ពាន់ ទៅ៩ពាន់ក្បាល។

លោកបន្តថា រីឯក្រោយពីធីបិណ្យភ្ជុំបិណ្ឌ លោកសង្កេតឃើញថា តម្រូវការសាច់ជ្រូក និងសាច់មាន់គឺមានភាពស្ថិតស្ថេរដដែល ប៉ុន្តែចំពោះតម្លៃវិញគឺមានការឡើងថ្លៃជាងមុនបន្តិចបន្តួច ដោយក្នុងនោះសាច់ជ្រូករស់ពីកសិដ្ឋានអាចលក់បានចន្លោះពី៩,៨០០រៀល ទៅ១ម៉ឺនរៀលក្នុងគីឡូ ខណៈអំឡុងឱកាសភ្ជុំបិណ្ឌសាច់ជ្រូកលក់បានតម្លៃត្រឹមតែ៩ពាន់រៀលតែប៉ុណ្ណោះ។

លោកបន្ថែមថា នាពេលបច្ចុប្បន្ននេះ តម្លៃសាច់មាន់រស់ពីកសិដ្ឋានអាចលក់បានក្នុងតម្លៃចន្លោះពី៥, ៦០០ រៀល ទៅ ៥, ៨០០ រៀល ខណៈសាច់មាន់រស់ពីកសិដ្ឋានអំឡុងភ្ជុំបិណ្ឌលក់បានក្នុងតម្លៃចន្លោះពី៤, ៨០០ រៀល ទៅ ៥,២០០ រៀល ក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា តម្រូវការសាច់ជ្រូក សាច់មាន់នៅលើទីផ្សារសម្រាប់ឱកាសដាក់បិណ្ឌឆ្នាំនេះ មិនមានតម្រូវការខ្ពស់ដូចកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋមួយចំនួនកាត់បន្ថយការទិញសាច់ពីទីផ្សារ ហើយងាកមករកការចិញ្ជឹមមាន់ ឬជ្រូកដោយខ្លួនឯងសម្រាប់ត្រៀមក្នុងឱកាសភ្ជុំបិណ្ឌ ហើយជាពិសេសការបិទវត្តអារាមនានានៅរាជធានីភ្នំពេញ បានធ្វើឱ្យតម្រូវការហូបចុកមានការធ្លាក់ចុះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង