Yearendyearend1140x150

លោកពូទីន៖ប្រទេសចិនគឺដៃគូពាណិជ្ជកម្មធំបំផុតរបស់រស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ពូទីន បានឆ្លើយសំណួរនៅក្នុងកិច្ចប្រជុំពេញអង្គនៃ «សប្តាហ៍ថាមពលរុស្ស៊ី» ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មនិងសេដ្ឋកិច្ចធំបំផុតរបស់រុស្ស៊ី បើទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ ក៏ទំហំពាណិជ្ជកម្មរុស្ស៊ី-ចិននៅតែបន្តកើនឡើង។ លោកបានថ្លែងបែបនេះ នៅពេលឆ្លើយសំណួរនៅក្នុងកិច្ចប្រជុំពេញអង្គនៃ «សប្តាហ៍ថាមពលរុស្ស៊ី» ដែលបានប្រារព្ធឡើងនៅទីក្រុងមូស្គូនៅថ្ងៃទី១៣ ខែតុលា។

យោងតាមស្ថិតិរុស្ស៊ី ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនិងចិននឹងលើសពី ១០០ ពាន់លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ធ្វើឲ្យប្រទេសចិន បានក្លាយជាដៃគូ ដែលគួរឱ្យទុកចិត្តបំផុតរបស់រុស្ស៊ីហើយទំហំពាណិជ្ជកម្មរុស្ស៊ី-ចិនត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់មួយទៀតនៅឆ្នាំនេះ។

លោកពូទីនបាននិយាយទៀតថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយជាមួយនឹងកំណើនសេដ្ឋកិច្ចនិងតម្រូវការអ្នកប្រើប្រាស់ ដោយប្រទេសចិន គឺជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី នៅក្នុងទិដ្ឋភាពសំខាន់ៗស្ទើរតែទាំងអស់។

លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ីនិងចិនបានសហការគ្នាយ៉ាងជោគជ័យលើវិស័យថាមពល ហើយកំពុងសហការគ្នាជាមួយរុស្ស៊ី ដើម្បីអភិវឌ្ឍគម្រោងឧស្ម័ន LNG ធំបំផុតមួយនៅរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង