Yearendyearend1140x150

ប៉ូលីសអង់គ្លេសបានបណ្តេញនិងចាប់ខ្លួនសកម្មជនអាកាសធាតុដើម្បីបំបែកការតវ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មន្រ្តីប៉ូលីសអង់គ្លេស បានបណ្តេញនិងចាប់ខ្លួនសកម្មជនអាកាសធាតុ ប្រភពរូប៖ VOA

អង់គ្លេស៖ មន្រ្តីប៉ូលីសអង់គ្លេស បានបណ្តេញនិងចាប់ខ្លួនសកម្មជនអាកាសធាតុពីចំណុចប្រសព្វ Thurrock នាំទៅដល់ផ្លូវហាយវ៉េ M25 នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដើម្បីបំបែកការតវ៉ា កាលពីថ្ងៃពុធទី ១៣ ខែតុលានេះ។

សកម្មជនខ្លះ បានប្រើកាវបិតខ្លួនពួកគេស្អិតជាប់នឹងផ្លូវ ដោយបង្ខំឲ្យមន្រ្តីប៉ូលីសទីក្រុងឡុងដ៍ ប្រើសារធាតុរំលាយ ដើម្បីជួយបំបែកនិងដោះពួកគេចេញពីផ្លូវ។

ប៉ូលីសបានបង្វែរទិសដៅចរាចរនៅជុំវិញក្រុមបាតុករ ដែលបានរារាំងចរាចរនៅផ្នែកមួយនៃផ្លូវក្បែរ Thurrock ភាគខាងកើតទីក្រុងឡុងដ៍។ ហើយអ្នកដែលបដិសេធមិនព្រមចេញដោយខ្លួនឯង មន្រ្តីប៉ូលីសនិងធ្វើការអូសពួកគេចេញ។

សកម្មជនមកពីក្រុម Insulate Britain បានធ្វើការតវ៉ាចង់ឱ្យរដ្ឋាភិបាលប្តេជ្ញាផ្តល់នូវអ៊ីសូឡង់សម្រាប់ផ្ទះចំនួន ២៩ លានខ្នងនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យពួកគេមានប្រភពថាមពលកាន់តែមានប្រសិទ្ធភាពដើម្បីប្រើប្រាស់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកគេបានបិទផ្លូវ ដោយដាក់កាវបិទខ្លួនពួកគេស្អិតជាប់នឹងផ្លូវ ហើយលាបថ្នាំលើរថភ្លើង M25 ដែលរត់ជុំវិញទីក្រុងឡុងដ៍។

កាលពីមុនរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួននឹងធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ ដើម្បីបង្កើនការដាក់ទណ្ឌកម្ម ចំពោះអ្នករារាំងផ្លូវហាយវ៉េដោយផាកពិន័យឥតកំណត់ និងការដាក់ពន្ធនាគារ ៦ ខែ ឬទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង