Yearendyearend1140x150
Img 0571

អតីតប្រធានាធិបតីមីយ៉ាន់ម៉ាធ្លាប់ត្រូវយោធាគំរាមឱ្យចុះចេញពីតំណែងមុនរដ្ឋប្រហារមកដល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក យូ វីន ម្យីនត៍ (U Win Myint) អតីតប្រធានាធិបតីមីយ៉ាន់ម៉ា។

មីយ៉ានម៉ា៖ អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint ធ្លាប់ត្រូវបានភាគីយោធាបង្ខំអោយលាលែងពីតំណែង តែលោកបានបញ្ជាក់យ៉ាងម្មឺងម៉ាត់ថា ទោះស្លាប់ក៏មិនព្រមធ្វើតាមដែរ។

លោក U Win Myint កាលពីដើមឆ្នាំនេះត្រូវ បានផ្តួលរំលំនៅក្នុងរដ្ឋប្រហារយោធា ហើយត្រូវបានចោទប្រកាន់ពីបទញុះញង់កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ នឹងបានបង្ហាញខ្លួននៅតុលាការក្នុងរដ្ឋធានីណៃពិដោនៃប្រទេសមីយ៉ានម៉ា។នៅក្នុងអំឡុងពេលសវនាការ លោកបានបង្ហាញជាលើកដំបូងនូវព័ត៌មានលម្អិតនៅពេលលោកត្រូវបានឃុំខ្លួនដោយយោធានៅថ្ងៃធ្វើរដ្ឋប្រហារ ថ្ងៃទី ១ ខែកុម្ភៈឆ្នាំនេះ។

លោក U Win Myint បានរៀបរាប់ថា៖ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ១ កុម្ភៈ មានមន្រ្តីយោធាជាន់ខ្ពស់ពីររូបបានដើរចូលក្នុងបន្ទប់របស់គាត់ ហើយបញ្ចុះបញ្ចូលគាត់ឱ្យស្ម័គ្រចិត្តលាលែងពីតំណែងប្រធានាធិបតីដោយមូលហេតុសុខភាព។លោក U Win Myintបានបដិសេធ ហើយបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មានសុខភាពល្អ។

លោកបន្តថា មន្ត្រីយោធាជាន់ខ្ពស់ពីររូបខាងលើក៏បានគំរាមកំហែងគាត់នៅនឹងកន្លែងថា៖“ប្រសិនបើគាត់មិនលាលែងពីតំណែងទេ លទ្ធផលចុងក្រោយនឹងពិបាកប៉ានស្មានណាស់”។

ទោះជាយ៉ាងនេះក៏ដោយ លោក U Win Myintនៅតែបដិសេធ ដោយបានបញ្ជាក់តបវិញថា៖“សុខចិត្តស្លាប់ក៏មិនលាលែងពីតំណែងដែរ”។

នៅក្នុងសវនាការលោក U Win Myintបានបដិសេធ ការចោទប្រកាន់ ដោយបាននិយាយថា ការចោទប្រកាន់ប្រឆាំងលោកពីបទរំលោភបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋគឺគ្មានមូលដ្ឋានទាល់តែសោះ។

គាត់បាននិយាយថា៖ គាត់ត្រូវបានគេឃុំអោយនៅឯកោតែម្នាក់ឯងតាំងពីថ្ងៃទី១ ខែកុម្ភះមកម្លេះ ហើយមិនបានដឹងពីអ្វីដែលកំពុងកើតឡើងនៅខាងក្រៅឡើយ ហើយក៏មិនអាចញុះញុងអ្នកដទៃបានឡើយ។

លោក U Win Myint គឺជាជនជាប់ចោទទី ១ ក្នុងករណីនេះហើយនៅមានជនជាប់ចោទពីរនាក់ទៀតនៅក្នុងសំណុំរឿងនេះដែរ គឺអតីតទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសានស៊ូជី និងអតីត ប្រធានគណៈកម្មាធិការនយោបាយក្រុងណៃពិដោផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង