Cct850x100 1

ព័ត៌មានរូបភាព៖ ការ​ជួប​សំណេះសំណាល និង​ពិនិត្យ​មើល​សកម្មភាព​ថត​វីដេអូ​បង្រៀន សម្រាប់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​សំណេះសំណាល​លើក​ទឹក​ចិត្ត និង​ពិនិត្យ​សកម្មភាព​នៃ​ការ​ថត​វីដេអូ​បង្រៀន នៅ​តាម​បណ្ដា​នាយកដ្ឋាន និង​សាលា​រៀន សម្រាប់​ចាក់​ផ្សាយ​ក្នុង​វេទិកា​អប់រំ​ឌីជីថល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រព័ន្ធ​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក២ និងApp របស់​ក្រសួង​ព័ត៌មាន ក្នុង​គោលដៅ​លើក​កម្ពស់​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ទាំង​អស់​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា បឋមសិក្សា និង​មធ្យម​សិក្សា​ចំណេះ​ទូទៅ ក្នុង​អំឡុង​ពេល​នៃ​ការ​ពន្យារ​ការ​ចូល​រៀន​ឡើងវិញ​ក្រោយ​វិស្សម​កាលតូច ដើម្បី​ទប់​ស្កាត់​ការ រីក​រាលដាល​នៃ​វីរុស​រលាក​សួត កូវីត-១៩ ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕


ពាក្យទាក់ទង: ក្រសួងអប់រំ
Khcct banner

អត្ថបទទាក់ទង