Yearendyearend1140x150

ទឹកជំនន់នៅសានស៊ីបានធ្វើឱ្យមនុស្ស១៥នាក់ស្លាប់និងខាតបង់ប្រាក់៥ពាន់លានយ័ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់នៅសានស៊ីបានធ្វើឱ្យមនុស្ស១៥នាក់ស្លាប់ ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ព្យុះភ្លៀងជាប់ៗគ្នា បានបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់ និង ៣ នាក់ទៀតបាត់ខ្លួន នៅខេត្តសានស៊ីភាគខាងជើងប្រទេសចិន។ នេះបើយោងតាមសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅថ្ងៃអង្គារដោយរដ្ឋាភិបាលខេត្ត។

យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តសានស៊ី បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែតុលា ខេត្តសានស៊ី បានជួបគ្រោះទឹកជំនន់នៅរដូវស្លឹកឈើជ្រុះខ្លាំងបំផុតដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានជះឥទ្ធិពលដល់ប្រជាជនជិត ១,៧៦ លាននាក់នៅក្នុងតំបន់ចំនួន ៧៦ នៅទូទាំងខេត្ត ហើយមនុស្ស ១២០.១០០ នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ។

ទន្ទឹមនឹងនេះ ដំណាំប្រមាណ ២៣៨.៤៦០ ហិកតាត្រូវបានខូចខាត ផ្ទះចំនួន ៣៧.៧០០ ខ្នងត្រូវបានដួលរលំឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចផ្ទាល់ចំនួន ៥.០៣ ពាន់លានយ័ន (ប្រហែល ៧៨០ លានដុល្លារអាមេរិក) ។

ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ ខែតុលា ខេត្តសានស៊ីបានជួបប្រទះនូវគ្រោះទឹកជំនន់រដូវស្លឹកឈើជ្រុះខ្លាំងបំផុត នៅលើកំណត់ត្រាក្រោមឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយទឹកជំនន់បានកើតឡើងនៅតាមដងទន្លេចំនួន ៣៧ ក្នុងខេត្ត។ ខណៈមនុស្សចំនួន ១២០,១០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅជាបន្ទាន់។ ហើយផ្ទៃដីដែលរងផលប៉ះពាល់មានចំនួន ៣.៥៧៦៩ លានមូ ឬប្រហែល ២៣៨.០០០ ហិកតា។ ផ្ទះសរុប ១៩.៥០០ ខ្នងបានដួលរលំ ផ្ទះ ១៨.២០០ ខ្នងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ពិសេសខាតបង់ផ្នែកសេដ្ឋកិច្ចផ្ទាល់មានចំនួន ៥.០២៩ ពាន់លានយ័ន(ប្រហែល ៧៨០ លានដុល្លារអាមេរិក)។

គិតត្រឹមម៉ោង ១៧ ថ្ងៃច័ន្ទគ្រោះមហន្តរាយនេះបានបណ្តាលឱ្យមានការផ្អាកបណ្តាញតង់ស្យុងខ្ពស់ចំនួន ៥៣០ ខ្សែ ចាប់ពី ១០ គីឡូវ៉ុលនិងខ្ពស់ជាងនេះ ហើយមនុស្សចំនួន ៣៣២.៧០០ គ្រួសារបានបាត់បង់ថាមពលប្រើប្រាស់។ ផ្លូវថ្នល់ជាង ៦.០២១ គីឡូម៉ែត្រក៏ត្រូវបានខូចខាតផងដែរ ដែលបណ្តាលឱ្យមានការរំខានដល់ផ្លូវល្បឿនលឿនចំនួន ៣២ ផ្នែក ផ្លូវហាយវេចំនួន ៧២ និងផ្លូវជនបទចំនួន ៣.២៣៨ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង