Cct850x100 1
1800px x h300px kh

វៀតណាមត្រៀមជម្លៀសប្រជាជន២៥ម៉ឺននាក់ដោយសារការគំរាមកំហែងពីព្យុះKompasu

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមត្រៀមជម្លៀសប្រជាជន២៥ម៉ឺននាក់ ប្រភពរូប៖ VN Express International

វៀតណាម៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម កំពុងរៀបចំជម្លៀសប្រជាជនចំនួន ៦៥.០០០ គ្រួសារ ដែលមានសមាជិក ២៥០.០០០ នាក់ នៅភាគកណ្តាលប្រទេសវៀតណាម ខណៈការគំរាមកំហែងពីព្យុះ Kompasu ដែលមានកម្លាំងខ្យល់បក់ពី ៧៥-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផែនការនេះ ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ដោយលោក ផាម ឌឹកលួន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងការពារគ្រោះធម្មជាតិ នៅក្នុងកិច្ចប្រជុំស្តីពីការឆ្លើយតបទៅនឹងព្យុះនេះ បានចូលក្នុងដែនទឹករបស់ប្រទេសវៀតណាមនៅយប់ថ្ងៃច័ន្ទ ហើយត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ភាគកណ្តាលថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមឧតុនិយមជាតិ។

អាជ្ញាធរក្នុងតំបន់ បានដឹកនាំកប៉ាល់ចំនួន ៥៤.០០០ ដែលមានសមាជិកនាវិកជាង ២៣០.០០០ នាក់ដើម្បីជ្រកកោន។ បច្ចុប្បន្នកប៉ាល់ចំនួន ៣ គ្រឿងមកពីខេត្ត ក្វាងង៉ៃ ដែលមានសមាជិកនាវិកចំនួន ២៩ នាក់ នៅលើនោះកំពុងបន្តដំណើរស្វែងរកកន្លែងជ្រកកោន។ ខេត្តចំនួន ៧ ដែលបានប្រកាសបម្រាម សមុទ្ររួមមាន៖ ថៃប៊ិញ ក្វាងនិញ ង៉ឺអាន ហាថាញ់ ក្វាងទ្រី ធៀធៀនហឺ និងក្វាងណាម។

នៅម៉ោង ៧ យប់ ព្យុះនេះមានចំងាយ ៤៩០ គីឡូម៉ែត្រ ធ្វើដំណើរពីខាងកើត-ភាគឦសាននៃប្រជុំកោះហ័ងសានៅសមុទ្រខាងកើត ឬត្រូវបានគេស្គាល់ជាអន្តរជាតិថាសមុទ្រចិនខាងត្បូង ដោយមានខ្យល់បក់ពី ៩០-១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងរយៈពេល ១២ ម៉ោងខាងមុខនេះ វាទំនងជានឹងធ្វើចលនាទៅខាងលិចក្នុងល្បឿន ២៥-៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកាន់តែខ្លាំងឡើងៗ នេះបើយោងតាមមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយម។ ហើយព្យុះនេះ គឺជាព្យុះទី ៨ ដែលបានចូលមកក្នុងដែនទឹករបស់វៀតណាម គិតត្រឹមឆ្នាំនេះ៕

Khcct banner

អត្ថបទទាក់ទង