Cct850x100 1
1800px x h300px kh

មន្ត្រីជាន់ខ្ពស់ម្នាក់នៅខេត្តជាំងស៊ូត្រូវបានចាប់ខ្លួនពីបទទទួលសំណូក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក វ៉ាង លី ខឺ(Wang Li Ke)អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍  

ចិន៖ លោក វ៉ាង លី ខឺ(Wang Li Ke)អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តជាំងស៊ូនិងជាអតីតលេខា នៃគណៈកម្មាធិការនយោបាយនិងច្បាប់ខេត្តជាំងស៊ូ ជាប់ពាក់ព័ន្ធនឹងករណីទទួលសំណូកនិងសូកប៉ាន់ ត្រូវបានសាលាអយ្យការកំពូលប្រទេសចិន សម្រេចធ្វើការចាប់ខ្លួន។

សាលាអយ្យការកំពូលប្រទេសចិនកាលពីម្សិលមិញនេះ បានប្រកាសព័ត៌មានខាងលើនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សំណុំរឿងនេះកំពុងត្រូវបានដំណើរការបន្ថែមទៀត។

លិខិតប្រកាសនេះបានបញ្ជាក់ថា លោក វ៉ាង លីខឺ បានចូលរួមក្នុងការបង្កើតបក្សពួកនៅក្នុងគណបក្ស ដើម្បីស្វែងរកការឡើងតំណែងផ្ទាល់ខ្លួន ដោយប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបង្កើតឳកាសនយោបាយនិងស្វែងរកខ្នងបង្អែក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងទៅថ្មីៗនេះ គេហទំព័រផ្លូវការរបស់គណៈកម្មការវិន័យកណ្តាលនៃគណៈបក្សកុម្មុយនីសចិន បានប្រកាសថា លោក វ៉ាង លីខឺ ត្រូវបានបណ្តេញចេញពីគណបក្ស និងដកមុខតំណែងទាំងអស់ ដោយសារការរំលោភច្បាប់និងល្មើសវិន័យបក្សធ្ងន់ធ្ងរ៕

Khcct banner

អត្ថបទទាក់ទង