Yearendyearend1140x150

តំំបន់បឹងកេងកង១លែងបារម្ភពីហានិភ័យឆ្លងកូវីដក្នុង«សហគមន៍»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណនី
/

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកពាក់ព័ន្ធជាមួយជនជាតិវៀតណាម និងចិនដែលមានផ្ទុកជំងឺកូវីដ១៩ នៅបឹងកេងកង១បានហើយ ហើយក៏បានធ្វើតេស្តរួចរាលហើយដែរ។នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល។

ក្រសួងបានធ្វើតេស្តអវិជ្ជមានអ្នកប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាង៤០នាក់ លទ្ធផលអវិជ្ជមាននៅខុនដូប្រូវ័ង និងមួយចំនួនទៀតនៅខុនដូសោភា គឺអវិជ្ជមានដូចគ្នា ដូច្នេះកន្លែងដែលមានការពាក់ព័ន្ធគឺមានហានិភ័យទាបបំផុតមិនមានឆ្លងចូលសហគមន៍ទេ។

តែយ៉ាងណា ក្រសួងនៅតែជម្រុញ បើទោះជាមានហានិភ័យទាបក៏ដោយ បងប្អូនត្រូវតែរក្សាអនាម័យអោយបានគ្រប់គ្នា និងការពារការជួបជុំផ្សេងៗ ដោយគោរពតាមសេចក្តីប្រកាសរបស់ក្រសួង ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩បន្តទៀត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: តំំបន់បឹងកេងកង១
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង