Cct850x100 1
1800px x h300px kh

ភ្ញៀវទេសចរអឺរ៉ុប អាមេរិក បារាំងចាប់ផ្តើមទាក់ទងក្រុមហ៊ុនទេសចរណ៍កម្ពុជាជាបណ្តើរៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរមកកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍នីមួយៗរបស់កម្ពុជា ត្រូវបានសាកសួរជាច្រើនពីសំណាក់ទផ្សារដៃគូដែលនៅក្រៅប្រទេស រួមមានទាំងទីផ្សារខាងអឺរ៉ុប អាមេរិក បារាំង ឥណ្ឌា បង់ក្លាដែស និងទីផ្សារប្រទេសជិតខាងមួយចំនួនផងដែរ ក្នុងគោលបំណងដើម្បីមកកម្សាន្តនៅកម្ពុជា។ នេះបើតាមប្រសាសន៍របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា កន្លងមកវិស័យទេសចរណ៍នៅកម្ពុជាមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ប៉ុន្តែសម្រាប់រយៈពេលថ្មីៗនេះ ការឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌដែលមានការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលឱ្យមានការឈប់សម្រាក និងមិនមានការហាមឃាត់ការធ្វើដំណើរកម្សាន្ត ដូចនេះភ្ញៀវទេសចរក្នុងស្រុកបានចេញដើរកម្សាន្តនៅតាមរមណីយដ្ឋានក្នុងស្រុកច្រើនគួរសម។

លោកស្រីបន្តថា ក្រៅពីភ្ញៀវទេសចរក្នុងស្រុក ក៏មានភ្ញៀវទេសចរបរទេសមួយចំនួនបានកំពុងទាក់ទងមកក្រុមហ៊ុនទេសចរណ៍កម្ពុជាក្នុងគោលបំណងមកកម្សាន្តនៅកម្ពុជាផងដែរ ក្នុងនោះក្រុមហ៊ុនទេសចរណ៍នីមួយៗរបស់កម្ពុជាទទួលបានការសាកសួរពីភ្ញៀវអឺរ៉ុប អាមេរិក បារាំងជាដើម។

ទន្ទឹមនឹងនេះ លោកស្រីបន្ថែមថា ទោះបីជាពេលបច្ចុប្បន្នេះ កម្ពុជាមិនទាន់មានភ្ញៀវទេសចរក្រៅប្រទេសមកកម្សាន្តក៏ពិតមែន ប៉ុន្តែទេសចរណ៍ក្នុងស្រុកបានជួយជ្រោមជ្រែងឱ្យវិស័យទេសចរណ៍កម្ពុជាមានដំណើរការឡើងវិញមួយចំនួនធមផងដែរ។ ជារួមទេសចរណ៍ក្នុងស្រុកបានផ្ដល់ឱកាសឱ្យទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាបុគ្គលិកទេសចរណ៍ ឬអ្នកជំនាញទេសចរណ៍ឱ្យមានការងារធ្វើ និងចលនាទេសចរណ៍ឡើងវិញ និងជាពិសេសបានផ្ដល់ប្រាក់ចំណូលដល់បុគ្គលិកទេសចរណ៍ ក៏ដូចជាជាជួយទ្រង់សេដ្ឋកិច្ចជាតិបានមួយផ្នែកផងដែរ។

គួរបញ្ជាក់ថា រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់ ក្នុងនោះសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

Khcct banner

អត្ថបទទាក់ទង