Yearendyearend1140x150

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាប្រកាសលុប« Are you ok?»តាមការស្នើរបស់អ្នកគាំទ្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប 

ភ្នំពេញ៖អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប បានប្រាប់អ្នកគ្រប់គ្រងការផលិតរបស់ Galaxy Navatra ឳ្យលុប Are you ok? Trailer ចេញជាបន្ទាន់។ការស្នើសុំនេះ ធ្វើឡើងទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា  បានសរសេរថា "សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។"

គួរបញ្ជាក់ថា បន្ទាប់ពី​បង្ហោះ វីដេអូ trailers នូវ​បទ​“are you ok?” លើ​បណ្ដាញ​សង្គម​Tik Tok ភ្លាម បទ​ចម្រៀង​មួយ​នេះ ទទួលបាន​ការគាំទ្រ​លើសលុប​ ដោយ​គ្រាន់តែ​បង្ហោះ​មិនទាន់ បាន​ប៉ុន្មាន​ម៉ោង​ផង មាន​អ្នក​ចូល​ទស្សនា ជិត​២០​លាន​ដង​ទៅហើយ​លើ channel Tik Tok របស់​ផលិតកម្ម​Galaxy Navatra នេះ​មិនទាន់​រាប់​ចូល​អ្នកលេង​Tik Tok ផ្សេងទៀត​copy​យកទៅ​ផុស​ត​ផង​។​ជាមួយគ្នានេះ ក៏បានមតិរិះគន់ពីបទចម្រៀងនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ឡេង ណាវ៉ាត្រា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង