Yearendyearend1140x150
Img 0571

អាល្លឺម៉ង់និងអ៊ីស្រាអែលបានពិភាក្សាអំពីបញ្ហាប៉ាឡេស្ទីននិងនុយក្លេអ៊ែរអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អធិការបតីអាល្លឺម៉ង់លោកស្រី មឺកែល និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនណេត ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី មឺកែល (Chancellor Merkel) បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនណេត (Bennett) នៅទីក្រុងយេរូសាឡឹមកាលពីថ្ងៃទី ១០ ខែ តុលា ដោយសង្កត់ធ្ងន់លើជំហររបស់អាល្លឺម៉ង់លើបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។

លោកស្រី មឺកែលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សា « ដំណោះស្រាយរដ្ឋពីរ» ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលមានសារៈសំខាន់យ៉ាងខ្លាំងហើយមិនអាចលុបចេញពីការចរចាបានទេ។ បញ្ហានៃការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វអ៊ីស្រាអែល គឺជាឧបសគ្គចម្បងមួយចំពោះការសម្រេចបាននូវ«ដំណោះស្រាយរដ្ឋពីរ» ។

លោកស្រីមឺកែល បានអំពាវនាវឱ្យអ៊ីរ៉ង់វិលត្រឡប់មកតុចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសផ្សេងទៀត។ លោកស្រីមឺកែល ក៏បានសង្កត់ធ្ងន់ថា សន្តិសុខរបស់អ៊ីស្រាអែលមានសារៈសំខាន់បំផុត និងជាបញ្ហាស្នូលនៃរាល់កង្វល់របស់រដ្ឋាភិបាលអាល្លឺម៉ង់។

លោក បេនណេត បានថ្លែងអំណរគុណលោកស្រីមឺកែល ដែលបានបង្កើតទំនាក់ទំនងមិត្តភាពជាមួយអ៊ីស្រាអែលក្នុងអំឡុងពេលកាន់តំណែងរបស់លោកស្រី។ លោកបាននិយាយថា ទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអាល្លឺម៉ង់មានភាពរឹងមាំ ប៉ុន្តែក្នុងអំឡុងពេលលោកស្រីមឺកែលកាន់ការតំណែងរបស់លោកស្រី។

សូមបញ្ជាក់ថា លោកស្រីមឺកែល បានមកដល់ប្រទេសអ៊ីស្រាអែលនៅល្ងាចថ្ងៃទី ៩ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលត្រូវបានចាត់ទុកថាជាដំណើរទស្សនកិច្ចលាគ្នារបស់លោកស្រីមឺកែលមុនពេលចាកចេញពីតំណែង។ ដើមឡើយលោកស្រីមានគម្រោងទៅអ៊ីស្រាអែលនៅខែសីហាឆ្នាំនេះប៉ុន្តែត្រូវបានពន្យារពេលដោយសារតែការផ្លាស់ប្តូរភ្លាមៗនៅក្នុងស្ថានភាពនៅអាហ្វហ្គានីស្ថាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង