Cct850x100 1
1800px x h300px kh

សាលាក្រុងភ្នំពេញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ«ដូសទី៣»ជូនពលរដ្ឋនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ 

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។ការ​ទទួល​យក​ដូស​ជំរុញ​នៅ​ពេល​នេះ​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​សុំា​ទប់ទល់​នឹ​ងមេរោគ​កូវីដ១៩​។

រាជធានីភ្នំពេញ ប្រកាសចាប់ផ្តើមបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ដូសជំរុញ ប្រភេទស៊ីណូវ៉ាក់ ជូនប្រជាពលរដ្ឋនៅតាមខណ្ឌចំនួន១១ ក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ។ក្នុងចំណោមខណ្ឌទាំង១១នោះ ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។

ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួ ន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។ 

សម្រាប់ ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា និងខណ្ឌសែនសុខ ប្រជាពលរដ្ឋត្រូវទៅទទួលយកវ៉ាក់សាំង ចាប់ផ្តើមពី៨:០០នាទីព្រឹកតទៅ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនឹងរៀបចំជូនពីក្រុមពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

ចំពោះខណ្ឌ៣ផ្សេងទៀតរួមមាន៖ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ អាជ្ញាធរនឹងបើកយុទ្ធនាការ ចាប់ពីថ្ងៃទី៣០ ខែតុលា ដោយភារកិច្ចនៃការចាក់វ៉ាក់សាំងនឹងត្រូវប្រគល់ជូនទៅកាន់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

រដ្ឋបាល​រាជធានីភ្នំពេញ ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ចំនួន​១១​ ក្នុង​រាជធានីភ្នំពេញ​ ឱ្យ​ទៅ​ទទួល​យក​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ១៩​សម្រាប់​ដូស​ជំរុញ​ ប្រភេទ​ស៊ីណូវ៉ាក់​ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​១១ ​តុលា​តទៅ​។ ការ​ទទួល​យក​ដូស​ជំរុញ​នៅ​ពេល​នេះ​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាព​សុំា​ទប់ទល់​នឹ​ងមេរោគ​កូវីដ១៩​។

ក្នុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១។​ ហើយប្រជាពលរដ្ឋត្រូវធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីពេលទទួលបានវ៉ាក់សាំងដូសទី២ មុនពេលមកទទួលយកដូសជំរុញ។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៨១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៥,១៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

Khcct banner

អត្ថបទទាក់ទង