Yearendyearend1140x150
Img 0571

«អតីតតន្ត្រីករ»ជំនិតជាមួយលោកស៊ីន ស៊ីសាមុត ទទួលមរណភាពហើយ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ លោកគ្រូ ហេ ជុនសិក អតីតតន្ត្រីករ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍»  បានទទួលមរណភាពហើយ នាម៉ោង ១២:៤៣នាទីថ្ងៃនេះ។ នេះបើតាមការបង្ហោះក្នុងបណ្ដាយសង្គមពីសំណាក់សាច់ញាតិ។

លោកគ្រូ ហេ ជុនសិក មានជន្មាយុ៨២ឆ្នាំ​ ដោយមានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ និងមានវិជ្ជមានកូវីដ១៩ផងនោះ បានអនិច្ចកម្មហើយ បន្ទាប់ពីបានបញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។

បើតាមសាច់ញាតិលោក ហេ ជុនសិក បានឱ្យដឹងទៀតថា លោកលែងទទួលទានអាហារកើត តាំងពីមុនតេស្តឃើញថាមានវិជ្ជមានកូវីដ១៩មកម្ល៉េះ ហើយក្រុមគ្រួសារក៏បានបញ្ជូនលោកមកមន្ទីរពេទ្យ ជោរៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមាន​កូវីដ ក៏បានបញ្ជូនមកព្យាបាលនៅស្ដាតអូឡាំពិក។ 

សូមជម្រាបជូនថា ការបាត់បងលោក ហេ ជុនសិក គឺជាការបាត់បង់ធនធាន ផ្នែកតន្រ្តីករដ៏ជំនាញ និងបុិនប្រសប់របស់ខ្មែរ ដែលលោកមានស្នាដៃជាច្រើនបន្សល់ទុកជាមួយវិស័យចម្រៀងនៅកម្ពុជាជំនាន់លោកតា សុីន ស៊ីសាមុត។ 

 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង