Yearendyearend1140x150
Img 0571

អាមេរិកយល់ព្រមលក់ឧទ្ធម្ភាគចក្រ«Black Hawk»ចំនួន១២គ្រឿងទៅឲ្យអូស្ត្រាលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ឧទ្ធម្ភាគចក្រ«Black Hawk» ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

អាមេរិក៖ យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនៃក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃទី ៨ ថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់ឧទ្ធម្ភាគចក្រប្រដាប់អាវុធ« Black Hawk »ចំនួន ១២ គ្រឿងទៅឱ្យអូស្ត្រាលី។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលអូស្រ្តាលីបានស្នើសុំទិញឧទ្ធម្ភាគចក្រពហុមុខងារ MH-60R ចំនួន ១២ គ្រឿង ផលិតដោយសាជីវកម្មយន្តហោះ Sikorsky របស់សហរដ្ឋអាមេរិក ហើយក្រសួងការបរទេសអាមេរិកបានសម្រេចយល់ព្រមលក់ឧទ្ធម្ភាគចក្រ Black Hawks ទៅកាន់ប្រទេសអូស្រ្តាលី។ ដោយតម្លៃសរុបនៃឧទ្ធម្ភាគចក្រ សេវាកម្ម និងឧបករណ៍ពាក់ព័ន្ធមានប្រមាណ ៩៨៥ លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បានបញ្ជូនឯកសារវិញ្ញាបនប័ត្រពាក់ព័ន្ធទៅសភាអាមេរិក។

ឧទ្ធម្ភាគចក្រ MH-60R មានល្បឿនហោះហើរអតិបរមា ២៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចហោះជាអតិបរមា ៤៥៤ គីឡូម៉ែត្រ និងផ្ទុកទម្ងន់អតិបរមាបានជាង ១០ តោន។ យោងតាមការិយាល័យសហប្រតិបត្តិការសន្តិសុខការពារជាតិ ការលក់សព្វាវុធនេះនឹងជួយបង្កើននាវាចម្បាំងប្រឆាំងផ្ទៃទឹករបស់អូស្ត្រាលី បន្ថែមសមត្ថភាពប្រយុទ្ធប្រឆាំងនាវាមុជទឹក និងសមត្ថភាពស្វែងរកនិងជួយសង្គ្រោះ។

គួររំលឹកផងដែរថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសនៅថ្ងៃទី ១៥ ខែកញ្ញាចំពោះ «ការបង្កើតភាពជាដៃគូសន្តិសុខត្រីភាគីថ្មី» ដោយមានសម្ព័ន្ធអូស្ត្រាលី-អង់គ្លេស-អាមេរិក ។ សហរដ្ឋអាមេរិកនិងអង់គ្លេស នឹងជួយកងទ័ពជើងទឹកអូស្ត្រាលី បង្កើតកម្លាំងនាវាមុជទឹកនុយក្លេអ៊ែរ ចំនួន ៨ គ្រឿង នៅប្រទេសអូស្ត្រាលី។ ខណៈបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីមានការព្រួយបារម្ភថា ចំណាត់ការនេះអាចបង្កឱ្យមានការប្រកួតប្រជែងអាវុធក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង