Yearendyearend1140x150

ក្រសួងអប់រំដាក់ដំណើរការប្រព័ន្ធរៀនពីចម្ងាយចាប់ពីថ្ងៃនេះតទៅ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មាន ដើម្បីដាក់ឱ្យដំណើរការប្រព័ន្ធរៀនពីចម្ងាយ ដោយការបញ្ចាំងនិងផ្សព្វផ្សាយវីដេអូបង្រៀនមេរៀនថ្នាក់ទី១-១២ និងកម្មវិធីអប់រំកុមារតូច ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។

ការសិក្សាតាមប្រព័ន្ធរៀនពីចម្ងាយ សិស្សានុសិស្សអាចទស្សនាវីដេអូបង្រៀនតាម ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK2 ដែលជាប៉ុស្តិទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ និងប៉ុស្តិទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន។

ចំនែកឯសិស្សានុសិស្សនៅតាមតំបន់ជនបទអាចទស្សនាវីដេអូបង្រៀនតាមការបញ្ជូនបន្តដោយទូរស្សន៍ផ្កាយរណបតេជោឌីធីវី DTV ប៉ុស្តិលេខ២២ ឬអាចប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មានសម្រាប់វីដេអូបង្រៀន ។

សូមបញ្ជាក់ថា កម្មវិធីវីដេអូបង្រៀនពីចម្ងាយនេះចាប់ផ្តើមពីម៉ោង៨ព្រឹកតទៅ និងចាក់ផ្សាយឡើងវិញ២៤ម៉ោងជារៀងរាល់ថ្ងៃ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង