Cct850x100 1
1800px x h300px kh

អគារ៧ជាន់មួយបានដួលរលំនៅហ្សកហ្ស៊ីបណ្តាលឱ្យមនុស្សជាច្រើនជាប់ក្នុងគំនរបាក់បែក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អគារ៧ជាន់មួយបានដួលរលំនៅហ្សកហ្ស៊ី ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ហ្សកហ្ស៊ី៖ ការបាក់រលំអាគារមួយបានកើតឡើងនៅទីក្រុងបាទូមីភាគខាងលិចប្រទេសហ្សកហ្ស៊ីនៅថ្ងៃទី ៨ បណ្តាលឱ្យមនុស្សជាច្រើនជាប់នៅក្រោមគំនរបាក់បែក។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយហ្សកហ្ស៊ីបានឲ្យដឹងថា អគារនេះមាន ៧ ជាន់ ក្រោយពេលកើតហេតុ ស្ត្រីម្នាក់និងកុមារម្នាក់ត្រូវបានជួយសង្គ្រោះ។ ខណៈមនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយរថយន្តជាច្រើននៅក្បែរនោះក៏ត្រូវបានកប់ក្នុងគំនរអគារផងដែរ។

នាយករដ្ឋមន្រ្តីហ្សកហ្ស៊ីលោក Garibashvili បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកន្លែងកើតហេតុថា យោងតាមស្ថានភាពបច្ចុប្បន្នមានមនុស្សប្រហែលពី ១០ ទៅ ១៥ នាក់ នៅក្នុងគំនរបាក់បែក ហើយអ្នកជួយសង្គ្រោះជាង ៣០០ នាក់ បានប្រើប្រាស់ឧបករណ៍ផ្សេងៗ ដើម្បីអនុវត្តប្រតិបត្តិការជួយសង្គ្រោះ។ ហើយក្រសួងកិច្ចការផ្ទៃក្នុងបានបើកការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ៕

Khcct banner

អត្ថបទទាក់ទង