Yearendyearend1140x150

កងកម្លាំងសន្តិសុខនីហ្សេរីយ៉ាបានជួយសង្គ្រោះចំណាប់ខ្មាំងជិត២០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កងទ័ពសង្រ្គោះនីហ្សេរីយ៉ា ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

នីហ្សេរីយ៉ា៖ ប៉ូលីសនីហ្សេរីយ៉ា បាននិយាយនៅថ្ងៃទី ៨ ថា នៅក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះរួមគ្នានៅរដ្ឋហ្សាមហ្វារ៉ានៅភាគពាយព្យប្រទេសនីហ្សេរីយ៉ា កម្លាំងសន្តិសុខបានជួយសង្គ្រោះមនុស្សយ៉ាងហោចណាស់ ១៨៧ នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានទារកផងដែរ។ ហើយនេះគឺជាប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងដ៏ធំបំផុតមួយនៅក្នុងប្រទេសនីហ្សេរីយ៉ារហូតមកដល់បច្ចុប្បន្ន។

អ្នកនាំពាក្យប៉ូលីសរដ្ឋហ្សាមហ្វារ៉ាលោក ម៉ូហាមេត សេហ៊ូ (Mohamed Shehu) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ៨ ថា ចំណាប់ខ្មាំងត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ ហើយប៉ូលីសបានចាប់ខ្លួនបុរសប្រដាប់អាវុធមួយចំនួនដែលសង្ស័យថាបានចូលរួមក្នុងការចាប់ជំរិតនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា បុរសប្រដាប់អាវុធពីមុនបានចាប់ជំរិតជនស៊ីវិលពីរដ្ឋហ្សាមហ្វារ៉ានិងរដ្ឋសូកូតូដែលនៅជិតខាង។ នៅថ្ងៃទី ៧ បុគ្គលិកស្វែងរកនិងជួយសង្គ្រោះ បានធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះរួមគ្នានៅក្នុងព្រៃមួយនៅស្រុកម៉ារ៉ាដុងរដ្ឋហ្សាមហ្វារ៉ា ដោយប្រតិបត្តិការនេះមានរយៈពេលជាច្រើនម៉ោង។

ថ្មីៗនេះរដ្ឋហ្សាមហ្វារ៉ាបានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរួមទាំងការបិទបណ្តាញទំនាក់ទំនងចល័តជាបណ្តោះអាសន្ន និងរឹតត្បិតចលនារបស់ប្រជាជន។ ខណៈអង្គការជ្រុលនិយម "បូកូហារ៉ាម" បានប្តេជ្ញាចិត្តជាយូរមកហើយក្នុងការចាប់ជំរិតនិស្សិតនៅនីហ្សេរីយ៉ា។

ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការស្រាវជ្រាវវិបត្តិអន្តរជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានភីអិនអិនថា ស្ថានភាពសន្តិសុខនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា បានបន្តធ្លាក់ដុនដាបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង