Yearendyearend1140x150

យុវតី វង់ ហ្គេច ស្វែងរកឪពុកម្តាយ បន្ទាប់ពីជាជំងឺសរសៃប្រសាទ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន​ ​សម្ផស្ស
/

កំពង់ឆ្នាំង៖ យុវតី វង់ ហ្គេច មានអាយុ១៦ឆ្នាំ បានប្រកាសស្វែងរកឪពុកម្តាយមកទទួលយកខ្លួនទៅផ្ទះវិញ បន្ទាប់ពីបានជាសះស្បើយពីជំងឺសរសៃប្រសាទដែលជាជំងឺប្រចាំកាយតាំងពីនាងនៅវ័យកុមារមកម្ល៉េះ។ វង់ ហ្គេចប្រាប់ថា នាងមានឪពុកម្តាយរស់នៅភ្នំពេញម្តុំទួលគោក ដោយឪពុកឈ្មោះ វង់ កញ្ញា និងម្តាយឈ្មោះ វង់ ចេនី។

ក្នុងកិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវតី វង់ ហ្គេច បានថ្លែងថា កាលពីខែកុម្ភៈឆ្នាំ២០២១ កញ្ញាបានវង្វេងផ្ទះដោយខ្លួនមានជំងឺសរសៃប្រសាទ មានអាការៈភ្លេចភ្លាំង បាត់បង់សតិ បានរើសសំរាមញ៉ាំនៅតាមផ្លូវ។ គ្រានោះដែលមានលោកស្រី ឃុន សុខហេង បានឃើញ វង់ ហ្គេច អង្គុយលើដីរើសសំរាមញ៉ាំបានហៅឲ្យទៅប៉ុស្តិ៍ប៉ូលីស បន្ទាប់ពីរកសាច់ញ្ញាតិមិនឃើញ លោកស្រីក៏សម្រេចចិត្តយក វង់ ហ្គេច ទៅចិញ្ចឹមនិងផ្តល់ថ្នាំព្យាបាលជំងឺសរសៃប្រសាទនៅឯផ្ទះនៅខេត្តកំពង់ឆ្នាំង។

លោកស្រី ឃុន សុខហេង ជាគ្រូគង្វារម្នាក់ និងសព្វថ្ងៃប្រកបរបរជាអ្នកចម្ការនៅក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ស្ថានភាពជំងឺសរសៃប្រសាទរបស់ វង់ ហ្គេច បានប្រសើរឡើងជាង៩០ភាគរយហើយ។ លោកស្រីសង្គេតឃើញថា វង់ ហ្គេច មិននិយាយតែឯងទៀត បច្ចុប្បន្ននាងមានសតិស្មារតីល្អ ទាំងការនិយាយស្តី សកម្មភាព និងកាយវិការគឺធ្វើត្រូវទាំងអស់។ សព្វថ្ងៃនេះ លោកស្រីនៅតែខិតខំបន្តការមើលថែទាំ វង់ ហ្គេច ផ្តល់ចំណីអាហារ ថ្នាំព្យាបាលជំងឺ និងក្តីស្រឡាញ់ប្រៀបដូចជាកូនបង្កើត។

លោកស្រី ឃុន សុខហេង បានបន្តថា គិតមកដល់ពេលនេះ លោកស្រីបានផ្តល់ជម្រក ចំណីអាហារ ថ្នាំសង្កូវ ជួយដល់ក្មេងកំព្រា ជនអានាថាខ្វះទីពឹង។ ការងារសប្បុរសនេះលោកស្រីបានធ្វើជាង១២ឆ្នាំហើយ គិតមកដល់ពេលនេះលោកស្រីបានជួយដល់អ្នកលំបាក ខ្វះទីពឹងប្រមាណជាង២០នាក់។ ចំណែកការទំនុកបម្រុងផ្សេងៗគឺទទួលបានពីសប្បុរសជនដែលជួយបន្តិចបន្តួច។

ជាចុងក្រោយ យុវតី វង់ ហ្គេច បានអំពាវនាវ និងប្រកាសស្វែងរកឪពុកម្តាយរបស់ខ្លួនយមកទទួលយកខ្លួនទៅផ្ទះវិញ ព្រោះបច្ចុប្បន្ននេះខ្លួនបានជាសះស្បើយពីជំងឺសរសៃប្រសាទ។ ប្រសិនបើបានជួប ឬស្គាល់ឪពុកម្តាយរបស់យុវតី វង់ ហ្គេច ដែលបានរៀបរាប់ឈ្មោះខាងលើ សូមទំនាក់ទំនងតាមលេខទូរសព្ទ ០១២ ៤១ ១០ ២៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង