Cct850x100 1
1800px x h300px kh

ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៤ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសវៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជាង៤ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express international

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៤,១៤៧ករណីកាលពីថ្ងៃព្រហស្បតិ៍។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងតំបន់ចំនួន ៣៤ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨២២,២៣៩ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,៧៣០ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៨៤០ ករណី និងទីក្រុង ដុងណៃ ចំនួន ៥៨៩ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ១២៥ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិកាលពីថ្ងៃពុធ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២០,២២៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៤០ លាននាក់ និងមនុស្សប្រហែល ១២.៨ លាននាក់បានទទួលការចការចាក់វ៉ាក់សាំងពេញលេញ៕

Khcct banner

អត្ថបទទាក់ទង