Yearendyearend1140x150

សម្តេចហ៊ុនសែនឱ្យរៀបចំច្បាប់កំណត់«ប្រធានព្រឹទ្ធសភា,រដ្ឋសភា,នាយករដ្ឋមន្ត្រី»មានសញ្ជាតិខ្មែរតែមួយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ តុលានេះ បានសម្រេចរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ចំពោះប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។ការកំណត់នេះ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និង បញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នៅថ្ងៃនេះ សម្តេច បានអះអាងថា "ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាង ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជា សេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និង រដ្ឋសភា"។

សម្តេច ហ៊ុន សែន បានថ្លែងជាសារនយោបាយថា បើលេងកុំខឹងបើខឹងកុំលេង ព្រោះទ្វារត្រូវបាន បិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង