Cct850x100 1
1800px x h300px kh

ភ្ជុំថ្ងៃទី១៖ខេត្តព្រះសីហនុទទួលបាន«ភ្ញៀវទេសចរ»ជាង១ម៉ឺន៨ពាន់នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួនសរុប ១៨.១៩៧នាក់ កើនឡើង១១,៥១%។នេះបើយោងតាមរបាយការណ៍របស់ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍ បានអោយដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរផ្ទៃក្នុងសរុប១៨.១៩៧នាក់ កើនឡើង១១,៥១% ក្នុងនោះ ភ្ញៀវជាតិ១៧.៣៧០នាក់ កើនឡើង១០,៨៨% ភ្ញៀវបរទេស សរុប៨២៧នាក់ កើនឡើង២៦,៦៤%។

របាយការណ៍ដដែលបានអះអាងថា ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប១៧.៥៦២នាក់ កើនឡើង៨៤,២៤% ក្នុងនោះ ភ្ញៀវជាតិ ១៧.០០២នាក់ កើនឡើង៨១,៩៩% ភ្ញៀវបរទេស ៥៦០នាក់ កើនឡើង១៩៤,៧៣% និង ពុំមានភ្ញៀវចូលតាមព្រលានយន្តតហោះអន្តរជាតិខេត្តព្រះសីហនុទេ។

ចំណែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានភ្ញៀវសរុប៦៣០នាក់ ថយចុះ៣៨,៧៧% ក្នុងនោះ ភ្ញៀវជាតិ៣៦៣នាក់ ថយចុះ៥៥,៩៤% ភ្ញៀវបរទេស២៦៧នាក់ កើនឡើង៣០,២៤% ៕


Khcct banner

អត្ថបទទាក់ទង