Yearendyearend1140x150

ក្រសួងទេសចរណ៍តម្រូវអាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោកពង្រឹងវិធានការទប់ស្កាត់កូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ តម្រូវឱ្យអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកធ្វើបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ ដោយមានជាការសម្អាតកន្លែងអង្គុយ ចំណត ការបាញ់អាល់កុល វាស់កម្តៅជាដើម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង ដើម្បីលើកកម្ពស់សុវត្ថិភាពទេសចរណ៍នៅកម្ពុជា។

យោងតាមប្រកាសរបស់ក្រសួងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់វាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក ក្នុងដំណាក់កាលការរីករាលដាលនៃជំងឺឆ្លងកូដ-១៩ ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធ១។

បើតាមលក្ខខណ្ឌនៃឧបសម្ព័ន្ធ១ បានចែងថា អាជីវកម្មដឹកជញ្ចូនទេសចរណ៍តាមផ្លូវគោកក្នុងដំណាក់កាលកូវីដ-១៩ ត្រូវអនុវត្តតាមលក្ខខណ្ឌចំនួន៥ដូចជា ១.ការរៀបចំសុវត្ថិភាព-អនាម័យទីតាំងចំណត២. ការរៀបចំសុវត្ថិភាព-អនាម័យបញ្ជាលក់សំបុត្រ ៣. ការរៀបចំសុវត្ថិភាព-អនាម័យក្នុងរថយន្តទេសចរណ៍ ៤. ការរៀបចំសុវត្ថិភាពសម្រាប់អ្នកទេសចរ និងអ្នកដំណើរ ៥. ការរៀបចំសុវត្ថិភាពសម្រាប់បុគ្គលផ្តល់សេវាកម្ម ដោយមានជាការសម្អាតកន្លែងអង្គុយឱ្យបានញឹកញាប់ជាប្រចាំ, រៀបចំបិទសញ្ញាសំគាល់រក្សាគម្លាតសុវត្ថិភាព១,៥ ម៉ែត្រ, បំពាក់ម៉ាស៊ីនវាស់កម្តៅ ឬម៉ាស៊ីនបាញ់អាល់កុល, បិទផ្សាយពីគោលការណ៍ណែនាំវិធានការណ៍បង្ការកូវីដ-១៩នៅទីតាំងចំណត, ផ្ទុកទេសចរ និងអ្នកដមណើរក្នុងកម្រិតសមស្របតាមគោលការណ៍គម្លាតសុវត្ថិភាពចាដើម។

ក្រសួងក៏បានបញ្ជាក់ថា អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក ដែលបំពេញបានលក្ខខណ្ឌដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃប្រកាសនេះ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ជា «ដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកដែលមានសុវត្ថិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩» ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ២នៃប្រកាសនេះ។

ក្រសួងបន្ថែមថា វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកនេះ ត្រូវបានដាក់ឱ្យអនុវត្តក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ហើយអាចនឹងបន្តក្នុងដំណាក់កាលបន្តទៀតតាមការចាំបាច់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង