Yearendyearend1140x150

ក្រសួងពាណិជ្ជកម្មរកឃើញសារធាតុមេតាណុលក្នុងផលិតផលអាល់កុលជាង៨០តោន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យគុណភាពអាល់កុលលាងសម្អាតដៃ ដែលកំពុងតែចរាចរ និងចែកចាយនៅទីផ្សារបច្ចុន្បន្ន បានរកឃើញនូវសារធាតុមេតាណុលក្នុងផលិតផលអាល់កុលរហូតទៅដល់ជាង ៨០តោន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងសេចក្តីប្រកាស ក្រសួងពាណិជ្ជកម្មក្រសួងបានរកឃើញនូវសារធាតុមេតាណុលជាច្រើន ធ្វើជាអាល់កុលលាង ដោយធ្វើការត្រួតពិនិត្យ និងធ្វើតេស្តលើផលិតផលអាល់កុល នៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញនូវសារធាតុមេតាណុលក្នុងផលិតផលអាល់កុលរហូតទៅដល់ជាង ៨០តោន ដែលវាអាចធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

ក្រសួងពាណិជ្ជកម្មអំពាវនាវ និងទទូចស្នើសុំឲ្យអាជីវករ ពាណិជ្ជករ ក្រុមហ៊ុនសហគ្រាស និងបុគ្គលិកដែលធ្វើអាជីវកម្មលើផលិតផលដែលប្រើប្រាស់សារធាតុមេតាណុល បញ្ឈប់ការដាក់លក់ និងចែកចាយនៅក្នុងទីផ្សារ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល។

ករណីនៅតែឆ្លៀតឱកាសលក់ និងចែកចាយផលិតផល ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាល់កុល
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង