Yearendyearend1140x150
Img 0571

អូស្រ្តាលីគ្រោងនឹងចាប់ផ្តើមបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញនៅខែវិច្ឆិកា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នាយករដ្ឋមន្រ្តី ស្កត ម៉ូរីសុន ប្រភពរូប៖ Wall Street Journal

អូស្រ្តាលី៖ អូស្រ្តាលីគ្រោងនឹងចាប់ផ្តើមបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញនៅខែវិច្ឆិកា ដោយបញ្ចប់ការហាមឃាត់ការធ្វើដំណើរអំឡុងពេលមានការរីករាលដាលនៃកូវីដ១៩ ដែលអាជ្ញាធរព្យាយាម ទប់ស្កាត់ និងដើម្បីរៀនរស់នៅជាមួយវា។

នាយករដ្ឋមន្រ្តី ស្កត ម៉ូរីសុន (Scott Morriso) បាននិយាយថា ការរឹតបន្តឹងលើការធ្វើដំណើរនឹងត្រូវបានលុបចោលចំពោះពលរដ្ឋនិងពលរដ្ឋអចិន្រ្តៃយ៍ ដែលបានចាក់វ៉ាក់សាំង ហើយអាចចាកចេញនិងវិលត្រឡប់មកប្រទេសវិញ ដោយមិនចាំបាច់សុំការអនុញ្ញាតដូចដែលបានទាមទារនៅពេលនេះ។ ពួកគេក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅឯផ្ទះរយៈពេល ៧ ថ្ងៃផងដែរ ខណៈដែលច្បាប់បច្ចុប្បន្នតម្រូវឱ្យអ្នកធ្វើដំណើរត្រឡប់មកវិញត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារ ដើម្បីធ្វើចត្តាឡីស័កនៅសណ្ឋាគារឬជំរុំដែលគ្រប់គ្រងដោយរដ្ឋាភិបាលរយៈពេលពីរសប្តាហ៍។

ប្រទេសអូស្រ្តាលី បានបិទព្រំដែនរបស់ខ្លួន ចំពោះភ្ញៀវទេសចរនិងបានហាមឃាត់ពលរដ្ឋរបស់ខ្លួនមិនឱ្យចាកចេញពីប្រទេសក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ បើទោះបីជាមនុស្សដែលត្រូវការធ្វើដំណើរជាបន្ទាន់ដោយសារហេតុផលផ្ទាល់ខ្លួនឬការងារអាចដាក់ពាក្យសុំការលើកលែងក៏ដោយ។ រដ្ឋាភិបាលក៏បានកំណត់ផងដែរថា តើមានពលរដ្ឋប៉ុន្មាននាក់ ដែលអាចវិលត្រឡប់មកវិញដោយសារសមត្ថភាពមានកំណត់នៅក្នុងប្រព័ន្ធដាក់ឲ្យនៅដាច់ដោយឡែករបស់សណ្ឋាគារ ដែលធ្វើឱ្យជនបរទេសខ្លះពិបាកត្រលប់មកផ្ទះវិញ។

លោក ម៉ូរីសុន បាននិយាយថាការបន្ធូរបន្ថយការបិទព្រំដែននេះ គឺស្របតាមយុទ្ធសាស្ត្រនៃការចាកចេញពីកូវីដ ១៩ បួនដំណាក់កាលរបស់ប្រទេស ដែលមេដឹកនាំនៃប្រទេសអូស្ត្រាលីបានយល់ព្រមកាលពីដើមឆ្នាំ។ ផែនការនេះ អំពាវនាវឱ្យមានការបន្តការធ្វើដំណើរអន្តរជាតិឡើងវិញ ដើម្បីចាប់ផ្តើមនៅដំណាក់កាលទី ៣ នៅពេលដែលមនុស្សពេញវ័យ ៨០% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។

លោកម៉ូរីសុនបាននិយាយថាជិត ៨០% នៃប្រជាជនពេញវ័យបានទទួលវ៉ាក់សាំងមួយដូសហើយ ៥៥% បានទទួលពីរ។ ហើយកំរិតចាក់វ៉ាក់សាំងពេញលេញចំនួន ៨០% ត្រូវបានគេរំពឹងថា នឹងឈានដល់នៅខែក្រោយ ដែលធ្វើឱ្យមានការចាប់ផ្តើមដំណើរអន្តរជាតិឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង