Yearendyearend1140x150

ឯកឧត្តម ស៊ុន ចាន់ថុល៖ការផាកពិន័យមិនមែនគាបសង្កត់រាស្ត្រ តែជាការអនុវត្តច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រដ្ឋាភិបាលមិនចង់ផាកពិន័យពលរដ្ឋ ដើម្បីបានថវិកាបន្តិចបន្តួចមកធ្វើឲ្យខូចផ្លូវទេ ប៉ុន្តែក្រសួងរឹតបន្តឹងច្បាប់ដើម្បីថែរក្សាសម្បត្តិជាតិផង ការពារប្រយោជន៍ជាតិទាំងមូល ក្នុងការធ្វើដំណើរឲ្យរលូន និងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

ក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ដោយធ្វើការផាកពិន័យនេះ គឺរដ្ឋាភិបាលមិនចង់បានថវិកាពីពលរដ្ឋទេ ប៉ុន្តែការធ្វើនេះដើម្បីថែរក្សាសម្បត្តិជាតិផង ការពារ ឬកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង កុំឲ្យមានការកកស្ទះ។ ឯកឧត្តមបន្តថា «បើរឹតបន្តឹងច្បាប់ថា យើងចង់បានថវិកា ស្របពេលប្រទេសជាតិកំពុងនៅស្ថានភាពកូវីដ ប៉ុន្តែការរឹតបន្តឹងច្បាប់យកថវិកា គឺដើម្បីអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់ យើងធ្វើនេះដើម្បីប្រយោជន៍រួមទាំងអស់គ្នា ប្រយោជន៍ជាតិទាំងមូល និងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។»

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១ ការត្រួតពិនិត្យយានយន្តសរុបសម្រេចចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះ៖ យានយន្តផ្ទុកលើសទម្ងន់មានចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១.៥៨% យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមានចំនួន៥៧៥.៨៥៦គ្រឿង ស្មើនឹង៣១,៤៦% យានយន្តត្រូវពិន័យមានចំនួន២២៤៧គ្រឿង យានយន្តផ្ទុកលើសទម្ងន់ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំមានចំនួន២២៩គ្រឿង និងទឹកប្រាក់ពិន័យសរុបមានចំនួន ៣.៨៣៩.០៧១.០០០រៀល។

សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវដែលមានការដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ជាងគេនៅក្នុងប្រទេសកម្ពុជា គឺនៅលើកំណាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ១។ ជាងនេះទៀតផ្លូវដែលតភ្ជាប់ជាមួយរាជធានីភ្នំពេញគឺគ្រប់ផ្លូវទាំងអស់ដែលចូលភ្នំពេញមានដូចជាឡានដឹកខ្សាច់ និងឡានដឹកដី ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង