Yearendyearend1140x150

ប៉ូលីសចក្រភពអង់គ្លេសម្នាក់បានជាប់គុកអស់មួយជីវិតពីបទធ្វើឃាតកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Wayne Couzens អាយុ ៤៨ ឆ្នាំ ជាមន្រ្តីប៉ូលីស ប្រភពរូប៖ Daily Express

អង់គ្លេស៖ លោក Wayne Couzens អាយុ ៤៨ ឆ្នាំ ជាមន្រ្តីប៉ូលីស ត្រូវបានចៅក្រមកាត់ទោសជាប់គុកជីវិតកាលពីថ្ងៃព្រហស្បតិ៍ពីបទសម្លាប់អ្នកស្រី Everard ជានាយកប្រតិបត្តិទីផ្សារអាយុ ៣៣ ឆ្នាំ។

លោកស្រី Cressida Dick ស្នងការប៉ូលីសទីក្រុងឡុងដ៍ បាននិយាយថា “ខ្ញុំពិតជាសោកស្តាយចំពោះ ឃាតកម្មលើ Sarah Everard។ ហើយលោកស្រី បានទទួលស្គាល់ថា “ចំណងនៃទំនុកចិត្តដ៏មានតម្លៃត្រូវបានខូចខាត” បន្ទាប់ពីឃាតកម្មដែលបង្កឡើងដោយលោក Wayne Couzens ជាមន្រ្តីប៉ូលីស បានចាប់ជំរិត រំលោភ និងសម្លាប់លើជនរងគ្រោះ។ ដោយទង្វើនេះបាននាំមកនូវភាពអាម៉ាស់ដល់ប៉ូលីសទីក្រុងឡុងដ៍ ដែលរំលោកលើតួនាទីរបស់ខ្លួន។

លោក Wayne Couzens Couzens ត្រូវបានគេចោទប្រកាន់ពីបទ បង្ហាញអាកប្បកិរិយាមិនសមរម្យនៅភាគខាងត្បូងទីក្រុងឡុងដ៍ប៉ុន្មានថ្ងៃមុន ដោយលោកបានប្រើកាតប៉ូលីសនិងខ្នោះដៃរបស់គាត់ ចាប់អ្នកស្រី Everard ចេញពីផ្លូវ ដោយប្រើច្បាប់បិទខ្ទប់កូវីដ១៩ដើម្បីធ្វើការចាប់ខ្លួននាង។

ទង្វើនេះបានធ្វើឱ្យប៉ូលីសទីក្រុងប្រឈមនឹងសំណួរអំពីដំណើរការវិន័យជាច្រើន។ លោកស្រី Harriet Harman សមាជិកសភាការងារដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរួមគ្នារបស់សភាបានអំពាវនាវឱ្យលោកស្រី Dame Cressida ស្នងការប៉ូលីសទីក្រុងឡុងដ៍ លាលែងពីតំណែង។

យោងតាមសារព័ត៌មានRT បុគ្គលិកប៉ូលីសចក្រភពអង់គ្លេសជាង ៧៥០ នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទចាប់តាំងពីឆ្នាំ ២០១០ តែមានតែ ៨៣ ប៉ុណ្ណោះដែលត្រូវបានបណ្ដេញចេញពីការងារ។ ក្នុងអំឡុងពេលដូចគ្នានេះ មន្រ្តី ១៦៣ នាក់ត្រូវបានចាប់ខ្លួនពីបទល្មើសផ្លូវភេទក្នុ ងនោះ ៣៨ នាក់ត្រូវបានផ្តន្ទាទោស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង