Cct850x100 1
1800px x h300px kh

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១១,៧៥៤ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ១២៣ នាក់នៅថ្ងៃទី៣០ ខែកញ្ញានេះ។

ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១១,៧៥៤ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ៥០១នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១២,៤៧៣ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាករណីសរុបនៅក្នុងប្រទេសនេះបានកើនឡើងចំនួន ១.៦១៥.២២៩ ករណី ជាមួយនឹងករណីស្លាប់សរុបចំនួន ១៦.៨៥០ នាក់៕

Khcct banner

អត្ថបទទាក់ទង