Yearendyearend1140x150

កម្ពុជានាំចេញ«កសិផល»កើនជិត៩០ភាគរយរយៈពេល៩ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការនាំចេញកសិផលសរុបក្នុងរយៈពេល៩ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៨,៤៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង(យោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា)។

លទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។

ចំពោះការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៩ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥ ដុល្លារអាមេរិក ដែលក្នុងនោះ៖ ការនាំចេញអង្ករមានចំនួន ៣៤៩ ៩១៤ ៦៩៦ ដុល្លារអាមេរិក, ការនាំចេញស្រូវមានចំនួន ៤២៨ ៩៥៤ ៧១០ ដុល្លារអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង