Cc time
Cct850x100 1
Itt 0  web banner

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្ត ចំនួន ០៧រូប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃ ៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យល់ព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន០៧រូប។

យោងតាមព្រះរាជក្រឹត្យតែងតាំង ព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

ដោយឡែក សម្រាប់ឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរភារកិច្ច ពីអភិបាលនៃគណៈអភិបាលខេត្តកំពត ទៅជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ចំណែក ឯកឧត្តម សុខ លូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ។

ជាមួយគ្នានេះដែរ ឯកឧត្តម ថង សាវុន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ផ្ទេរភារកិច្ច ពីអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទៅជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ និងតែងតាំងឯកឧត្តម ញ៉ែម សំអឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្ត រតនគិរី។

ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ ខណៈ ឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរពីអភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី ទៅជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងវិញ។ 

Khcct banner

អត្ថបទទាក់ទង