Yearendyearend1140x150

ប្រទេសចិនផ្តល់ជំនួយផ្គត់ផ្គង់បន្ទាន់ដល់អាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសចិនផ្តល់ជំនួយផ្គត់ផ្គង់បន្ទាន់ដល់អាហ្វហ្គានីស្ថាន ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

ចិន៖ ការផ្គត់ផ្គង់ជំនួយបន្ទាន់របស់ចិន បានមកដល់អាកាសយានដ្ឋានអន្តរជាតិកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី២៩ ខែកញ្ញា ហើយត្រូវបានប្រគល់ជូនទៅឱ្យភាគីអាហ្វហ្គានីស្ថាន។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាហ្វហ្គានីស្ថានលោក វ៉ាង អ៊ី (Wang Yu) និងរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការជនភៀសខ្លួននៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានលោក ខាលីលអ៊ូ-រ៉េមម៉ានហាកកានី (Khalil-ur-Rehman Haqqani) បានចូលរួមពិធីប្រគល់នេះនៅឯព្រលានយន្តហោះកាប៊ុល។

លោកវ៉ាងបាននិយាយនៅក្នុងពិធីថា ចំពេលមានការលំបាកជាច្រើន ប្រទេសចិនបានរៀបចំសំភារៈជំនួយមនុស្សធម៌បន្ទាន់សម្រាប់អាហ្វហ្គានីស្ថាន ក្នុងរយៈពេលដ៏ខ្លីដែលរួមមាន ភួយ អាវរងារ និងផ្សេងៗទៀត ដែលប្រជាជនអាហ្វហ្គានីស្ថានត្រូវការជាបន្ទាន់។

ឯកអគ្គរដ្ឋទូតបាននិយាយថា ប្រទេសចិននឹងបន្តរៀបចំសម្ភារៈជំនួយផ្សេងៗរួមទាំងជំនួយស្បៀងអាហារ ដែលត្រូវបានគេរំពឹងថានឹងមកដល់ក្នុងពេលឆាប់ៗនេះ។

លោក Haqqani បានថ្លែងអំណរគុណប្រទេសចិន ដែលបានផ្តល់ការផ្គត់ផ្គង់ជំនួយបន្ទាន់ ដោយសារប្រជាជនអាហ្វហ្គានីស្ថានជាច្រើនកំពុងជួបការលំបាក។

ចាប់តាំងពីដើមឆ្នាំនេះ ប្រជាជនអាហ្វហ្គានីស្ថានជាង ៦៣៤.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះនៅក្នុងប្រទេស។ ហើយប្រជាជនអាហ្វហ្គានីស្ថានប្រហែល ៥.៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីឆ្នាំ ២០១២ នេះបើយោងតាមតួលេខជាផ្លូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង