Yearendyearend1140x150

កម្ពុជា-ចិនសន្យារួមគ្នាបង្រ្កាបបទឧក្រិដ្ឋឆ្លងដែន និងល្បែងស៊ីសងតាមអនឡាញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់រវាងចិននិងកម្ពុជា បានសន្យានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់ចិន និងកម្ពុជាកាន់តែស៊ីជម្រៅ ជាពិសេសបង្រ្កាបបទឧក្រិដ្ឋឆ្លងដែន និងល្បែងស៊ីសងតាមអនឡាញ។ការអះអាងថា ធ្វើឡើងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងសន្តិសុខសាធារណៈចិន និងក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា និង បានឯកភាពរួមគ្នាបន្តជំរុញសកម្មភាពឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជាកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្រ្កាបបទឧក្រិដ្ឋឆ្លងដែនដោយអនុលោមតាមច្បាប់មានដូចជាអំពើឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងតាមអ៊ីនធើណេតជាដើម។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការមានដូចជាការការពារហានិភ័យសន្តិសុខនយោបាយ បង្ក្រាបសកម្មភាពគ្រឿងញៀន និងកសាងសមត្ថភាពនៃការអនុវត្តច្បាប់។

ក្រោយពីបញ្ចប់កិច្ចប្រជុំឯកឧត្តម Zhao Kezhi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចុះហត្ថលេខារួមគ្នាលើផែនការសកម្មភាពបន្តជំរុញឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជា។

គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំសំខាន់មួយកម្រិតទៀតរវាងថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់ទាំងពីរប្រទេស ក្រោយពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម Wang Xiaohong អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងសន្តិសុខសាធារណៈចិននិងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង