Cc time
Cct850x100 1
Itt 0  web banner

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជិត១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Metro US

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ៩,៤៨៩ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ១២៩ នាក់នៅថ្ងៃទី២៨ ខែកញ្ញានេះ។

ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៩,៤៨៩ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ២៦៩ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១២.៨០៥ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាករណីសរុបនៅក្នុងប្រទេសនេះបានកើនឡើងចំនួន ១.៥៨១.៤១៥ ករណី ជាមួយនឹងករណីស្លាប់សរុបចំនួន ១៦.៤៩៨ នាក់៕

Khcct banner

អត្ថបទទាក់ទង