Smart saver cctime web bannertif

ត្រីមាសទី១ឆ្នាំ២០២០កុងទ័រណឺកើនឡើងជាង៧ម៉ឺនកុងទ័រណឺ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កំពុងផែអន្តរជាតិក្រុងព្រះសីហនុ

ភ្នំពេញ៖ យោងតាមរបាយការណ៍នៃត្រីមាសទី១ឆ្នាំ ២០២០នេះ កុងទ័រណឺមានការកើនឡើងចំនួន ៧៤៣៣៣ កុងទ័រណឺ ស្មើ ២៦%។

លោក ហ៊ឺ បាវី អគ្គនាយកស្វ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ការកើនឡើងនៃចំនួនកុងទ័រណឺ ៧៤៣៣៣ កុងទ័រណឺ គ្រាន់តែជាការប្រៀបធៀបរយៈពេលបីខែនៃ ឆ្នាំ២០១៩ ប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន កំពង់ផែក៏មានផលប៉ះពាល់ខ្លះដែរ តែការប៉ះពាល់នេះអាចនឹងនៅកំឡុងខែមេសា និង ខែឧសភា ដែលបរិមាណទំនិញអាចនឹងថយចុះ ឬជាប់គាំង ខណៈពីខែមករាដល់ខែមីនា មានការនាំចេញទំនិញធម្មតា។

បើតាមលោក ហ៊ឺ បាវី “ការដឹកជញ្ជូននៅកំពង់ផែអន្តរជាតិភ្នំពេញ និង ក្រុងព្រះសីហនុ អាចនឹងមានការថយចុះ ដោយសាររោងចក្រមួយចំនួនបានព្យួរការងារ ពិសេសនៅក្នុងខែមេសាដល់ខែមិថុនា ជាខែដែលចាប់ផ្ដើមនាំទំនិញចេញទៅ ហើយមូលហេតុនៃការធ្លាក់ចុះមួយទៀតគឺដោយសារទីផ្សារអន្តរជាតិបានបិទ ដូច្នេះទំនិញរបស់កម្ពុជារាប់ម៉ឺនកុងទ័រណឺនោះ គឺយកទៅស្តុកទុកតែប៉ុណ្ណោះ ដោយមិនបានធ្វើការនាំចេញទៅកាន់ទីផ្សារឡើយ។ ដូច្នេះធ្វើឲ្យខ្វះកន្លែងស្តុកទុកទំនិញ ទោះជាយ៉ាងណាកំពង់បាននឹងកំពុងត្រៀមកន្លែងសម្រាប់ស្តុកទុកទំនិញ ដែលមិនទាន់ដល់ពេលត្រូវនាំចេញទៅ”។

លោក ហ៊ឺ បាវី បញ្ជាក់ទៀតថា ទោះជាបច្ចុប្បន្នប្រទេសកម្ពុជាក៏ដូចជាប្រទេសមួយចំនួនកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ តែកម្ពុជាក៏បានត្រៀមលក្ខណៈសម្បត្តិរួចហើយថាប្រសិនបើជំងឺនេះមានការធូរស្បើយទៅវិញ សន្ទុះសេដ្ឋកិច្ចទាំងកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតអាចនឹងមានការផ្ទុះឡើងវិញ ដោយសារតម្រូវការប្រើប្រាស់របស់មនុស្សអាចមានការកើនឡើងវិញ បន្ទាប់ពីជំងឺនេះបានជាសះស្បើយ។

សូមបញ្ជាក់ផងដែរថា ទំនិញ ឧស្ម័ន និង ឥន្ធនៈ ចំនួន ៩៣០, ០២៣ តោន កើនឡើង៣% នាវាដឹកទំនិញចំនួន ៦២៥ គ្រឿង កើន១៤% និងកុងទ័រណឺ ចំនួន ៧៤៣៣៣ កុងទ័រណឺ កើនឡើង ២៦% បើធៀបទៅនឹងឆ្នាំ២០១៩។ ខណៈទូកដឹកអ្នកដំណើរថយចុះពី ១៣៥ គ្រឿង មក ១២៦គ្រឿង ស្មើ -៧% និងអ្នកដំណើរថយចុះពី១២, ៥៣៨នាក់ មកត្រឹម ៩,៧៣៣នាក់ ស្មើ -២២% បើធៀបនឹងឆ្នាំ២០១៩៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង