Yearendyearend1140x150

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងការប្រែប្រួលអាកាសធាតុ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (អ.ក.អ.ច.) បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

យោងតាមសេចក្ដីប្រកាសរបស់ អ.ក.អ.ច. បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងនេះមានការដាក់បង្ហាញទំព័រសង្ខេបជា សាធារណៈមួយអំពីរបាយការណ៍ Updated NDC និងប្រព័ន្ធគ្រប់គ្រង NDC មួយសម្រាប់ធ្វើការរាយការណ៍ ពីវឌ្ឍនភាពនៃសកម្មភាព និងការប្តេជ្ញាចិត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធដែលត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បន្ថែមទៀតថា រាល់ទិន្នន័យនៃប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនេះនឹងត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ ហើយព័ត៌មានទាក់ទងអំពីវឌ្ឍនភាពសម្រាប់ឆ្នាំ២០២១នឹងត្រូវដាក់បង្ហាញជាសាធារណៈ នៅលើគេហទំព័រ ក.ជ.អ.ច. នាដើមឆ្នាំក្រោយ។

ទន្ទឹមនឹងនេះ ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនេះ ផ្តោតសំខាន់លើ៖ ១) ផ្នែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ រួមមានការតាមដានសកម្មភាពកាត់បន្ថយ និងការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ២) ផ្នែកបណ្ដុំគ្របដណ្តប់លើសកម្មភាពបន្យានានា និងតំណភ្ជាប់ទៅកាន់សន្ទស្សន៍ ភាពងាយរងគ្រោះដែលមានស្រាប់ និង៣) ផ្នែកសកម្មភាពចម្រុះ រួមមានការតាមដានហិរញ្ញវត្ថុ ចំណេះដឹង ឥរិយាបថ និងការអនុវត្តស្តីពីការប្រែប្រួលអាកាសធាតុ និងសូចនាករត្រៀមរបស់ក្រសួងស្ថាប័ន។

សូមជម្រាបជូនថា របាយការណ៍ Updated NDC ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញា UNFCCC នាខែធ្នូ ឆ្នាំ២០២០កន្លងទៅ បានបង្ហាញនូវគោលដៅថ្មីច្បាស់លាស់របស់កម្ពុជាពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ឱ្យបានចំនួនប្រមាណ ៦៤,៦លានតោន នៃសមមូលឧស្ម័នកាបូនិកក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០ បើប្រៀបធៀបនឹងការព្យាករណ៍តាមទម្លាប់ធម្មតា (ស្មើនឹង៤១,៧% ដែលក្នុងនោះ៥៩,១% មកពីវិស័យ ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត)។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង