Yearendyearend1140x150

មនុស្សម្នាក់បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័របានវាយប្រហារប្រទេសក្រិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ GreekReporter.com

ក្រិក៖ យោងតាមទីភ្នាក់ងារអង្កេតតារាសាស្ត្រជាតិនៃទីក្រុងអាតែន គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័របានវាយប្រហារកោះក្រេត(Crete)របស់ក្រិកនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញានេះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការរញ្ជួយដីនេះបានបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់។

យោងតាមទិន្នន័យដែលបានចេញផ្សាយដោយវិទ្យាស្ថានភូមិសាស្ត្រឌីជីថលនៃក្រុមសង្កេតការណ៍តារាសាស្ត្រជាតិនៅទីក្រុងអាតែន ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចំងាយ ២៥ គីឡូម៉ែត្រខាងត្បូងទីក្រុង Heraklion រដ្ឋធានីក្រេតដែលមានជំរៅប្រហែល ១០ គីឡូម៉ែត្រ។ ខណៈមុននេះ មជ្ឈមណ្ឌលរញ្ជួយដីEuro-Mediterranean បានរាយការណ៍ពីការរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័រ។

យោងតាមទីភ្នាក់ងារព័ត៌មានក្រុងអាតែន-ម៉ាសេដូនៀ បានឲ្យដឹងថា កម្មករក្នុងស្រុកម្នាក់ដែលធ្វើការលើដំបូលវិហារត្រូវបានស្លាប់ និងបានបណ្តាលឱ្យខូចខាតប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងស្រុកនិងផ្ទះជាច្រើនខ្នងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង