Cct850x100 1
1800px x h300px kh

បក្សហ៊្វុនស៊ិនប៉ិចបញ្ចប់សមាជិកភាព៣រូបក្រោយបង្ខូចព្រះកិត្តិនាមប្រធានបក្ស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច សម្រេចបញ្ចប់សមាជិកភាព៣រូបក្រោយបង្ខូចព្រះកិត្តិនាមប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង មិនគោរពតាមលក្ខន្តិកៈគណបក្ស ដោយបានធ្វើសកម្មភាពទុច្ចរិតបង្កឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងគណបក្ស។

យោងតាមសេចក្តីប្រកាសរបស់គណបក្សហ្វុនស៊ិនប៉ិច គណបក្សបានសម្រេចបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា សហជីវិន ហេង ចាន់ថា, សហជីវិន សាយ ហាក់ និង សហជីវិន ផាន់ សិទ្ធី។

ការសម្រេចបញ្ចប់នេះ គឺដោយសារតែសមាជិកភាពទាំង៣រឹងរូសអត្តនោម័តបង្ខំរួបរួមជាមួយនឹងគណបក្សខ្មែររួបរួមជាតិ ដោយមិនរង់ចាំតាមព្រះតម្រិះ សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស និងមិនគោរពតាមលក្ខន្តិកៈគណបក្សដោយបានធ្វើសកម្មភាពទុច្ចរិត បង្កឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច បង្កាច់បង្ខូចព្រះកិត្តិនាម ព្រះកិត្តិយស សម្តេចក្រុមព្រះ ព្រះប្រធានគណបក្ស និងក្រុមគ្រួសារព្រះអង្គ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្រៅពីនេះ គណបក្សបានបដិសេធទាំងស្រុង និងធ្វើការថ្កោលទោសចំពោះអ្វីដែលអះអាងថាជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព្រមទាំងការសម្រេចផ្សេងៗដែលរៀបចំធ្វើឡើងដោយសហជីវិន ចាប ញ៉ាលីវុធ, សហជីវិន ហេង ចាន់ថា និង សហជីវិន សាយ ហាក់។

គណបក្សបន្តថា សកម្មភាពទាំងនេះគឺជាការរំលោភលើលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ បទបញ្ជាផ្ទៃក្នុង និងរំលោភលើបុព្វសិទ្ធិសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សទាំងស្រុងដែលព្រះអង្គកំពុងគង់នៅជាធរមាន ហើយបាននិងកំពុងទ្រង់ការជារៀងរាល់ថ្ងៃជាមួយអគ្គលេខាធិការដ្ឋានដែលជាសេនាធិការផ្ទាល់របស់ព្រះអង្គ៕

Khcct banner

អត្ថបទទាក់ទង