Cct850x100 1
1800px x h300px kh

អាកាសយានដ្ឋានអន្តរជាតិកាប៊ុលត្រៀមរួចរាល់ទទួលជើងហោះហើរអន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មានស៊ីនហួរ

កាប៊ុល៖ អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលតាលីបង់ បានប្រកាសកាលពីថ្ងៃអាទិត្យថាអាកាសយានដ្ឋានអន្តរជាតិកាប៊ុលនៅថ្ងៃទី ២៧ ខែកញ្ញានេះ ត្រូវបានដំណើរការពេញលេញសម្រាប់ការហោះហើរអន្តរជាតិ ហើយគ្រប់យន្តហោះទាំងអស់អាចបើកការហោះហើរឡើងវិញបាន។

ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលតាលីបង់ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិកាប៊ុល បានដំណើរការពេញលេញសម្រាប់ការហោះហើរក្នុង និងក្រៅស្រុក ហើយអាហ្វហ្កានីស្ថានធានាដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៃកិច្ចសហប្រតិបត្តិការពេញលេញរបស់ខ្លួន ដោយរំពឹងថា ក្រុមហ៊ុនអាកាសចរណ៍និងប្រទេសទាំងអស់ដែលពីមុនធ្លាប់បានហោះហើរទៅកាន់ទីក្រុងកាប៊ុលនឹងដំណើរការឡើងវិញ ។

អាជ្ញាធរអាកាសយានដ្ឋាន បានបញ្ជាក់ថា ព្រលានយន្តហោះទីក្រុងកាប៊ុល បានទទួលយន្តហោះដឹកជំនួយមនុស្សធម៌ពីកាតា បារ៉ែន អារ៉ាប់រួម អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន និងប៉ាគីស្ថាន ព្រមទាំងជើងហោះហើរពាណិជ្ជកម្មមួយចំនួនពីប៉ាគីស្ថាន អ៊ីរ៉ង់ និងកាតា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជើងហោះហើរតាំងពីពាក់កណ្តាលខែមុន។

សូមបញ្ជាក់ថា អាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានខូចខាតដោយគ្រឿងបរិក្ខារជាច្រើន ក្នុងកំឡុងពេលដកកងទ័ពអាមេរិក និងជនជាតិអាមេរិកកាលពីថ្ងៃទី ៣១ ខែសីហា៕


Khcct banner

អត្ថបទទាក់ទង