Yearendyearend1140x150

សម្តេច ហ៊ុន សែនថ្លែងផ្លែផ្កាដាក់អាមេរិកក្នុងអង្គសន្និបាតUNលើកទី៧៦

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងក្នុង អង្គសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ២៥ កញ្ញា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។ក្នុងសេចក្តីថ្លែងនោះ សម្តេច ហ៊ុន សែន បានថ្លែងពីនយោបាយការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចមកលើប្រទេសតូចតាច គឺការប្រើប្រាស់ជម្រើសយោធាដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន។

នៅចំពោះមុខសមាជិកនៃអង្គសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីក្តីកង្វល់នានាដែលពិភពលោកត្រូវដោះស្រាយដូចជាការ ប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម, ជម្លោះប្រដាប់អាវុធដណ្តើមទឹកដី, អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ។

បើតាមសម្តេច ហ៊ុន សែន សន្តិភាព និងសន្តិសុខអន្តរជាតិ នៅតែកំពុងទទួលរងនូវសម្ពាធ ធ្ងន់ធ្ងរដូចមុនដដែល ដូចជាការជ្រៀតជ្រែក និងការដែលកាន់តែ អាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើប្រាស់ជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ច ផ្សេងៗ។សម្រាប់សម្តេច មិនមែនជាដំណោះស្រាយនោះឡើយ។ផ្ទុយទៅវិញវាបានត្រឹមនាំមកនូវការបាត់បង់ជីវិត, ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហានេះ សម្តេច ហ៊ុន សែន បានកត់សម្គាល់ឃើញថា នយោបាយការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ ជាក់ស្តែងព្រឹត្តិការណ៍ថ្មីៗ ដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតពីមុន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង