Yearendyearend1140x150

សម្តេច ហ៊ុន សែន៖បើសិនយើងរក្សាបានជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានថ្លែងក្នុងសារពិសេសថា «បើសិនយើងរក្សាបានជីវិត យើងនៅមានឱកាសធ្វើបុណ្យធ្វើទានរាប់សិបឆ្នាំតទៅទៀត។ ប្រសិនបើយើងស្លាប់ដោយសារជំងឺកូវីដ-១៩ គឺយើងគ្មានឱកាសធ្វើបុណ្យទេ។» នេះបើតាមការថ្លែងរបស់សម្តេច ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅតាមវត្តអារាម។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទំនួយប្រែតពេលភ្ជុំដែលបានចាក់ផ្សាយតាមវិទ្យុនានា យើងពិតជាចង់ទៅវត្តដើម្បីនាំមកវិញនូវជំងឺ ឬនាំជំងឺទៅកាន់វត្តអារាម វាមិនមែនជាជម្រើសដ៏ល្អនោះទេ សង្ឈឹមថាសម្តេច ព្រះតេជគុណគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ មានការយោគយល់ដល់ការលំបាករបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការសម្រេចចិត្តធ្វើបែបនេះ។»

បើតាមសម្តេចបានបញ្ជក់ថា កាលពីឆ្នាំ២០២០ មនុស្សមានត្រឹមតែ២០០ទៅ៣០០នាក់ក្នុងអំឡុងខែកញ្ញា ប៉ុន្តែរហូតដល់ខែកុម្ភៈឆ្នាំ២០២១ទើបកម្ពុជាមានមនុស្សប្រមាណជា៦០០នាក់បានឆ្លងជំងឺកូវីដ។ ដូច្នេះនៅក្នុងដំណាក់កាលនោះ កម្ពុជាមានមនុស្សឆ្លងត្រឹមតែ៣០០ទៅ៤០០នាក់ ប៉ុន្តែរដ្ឋាបែរជាមានវិធានការហ្មត់ចត់ ផ្អាកចូលឆ្នាំហើយសងថ្ងៃឈប់សម្រាកមកវិញនៅពេលលក្រោយ និងមានវិធានការហ្មត់ចត់ចំពោះពិធីបុណ្យភ្ជុំបិណ្ឌ ហើយធានាបាននូវការលប់បំបាត់ការឆ្លង។

ជាមួយគ្នានេះ សម្តេចបានបន្តថា ឥឡូវនេះកម្ពុជាមានវ៉ាក់សាំងចាក់ក៏ពិតមែន ក៏ប៉ុន្តែវ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ទេ។ នេះគ្រាន់តែយកសំណាកនៅតាមទីអារាមនៅទីក្រុងភ្នំពេញ ប្រភពឆ្លងគឺពិតជាធំធេង ហើយដើម្បីធានាថាប្រទេសកម្ពុជាមិនមានមនុស្សឆ្លងគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននុវវិធានការសុខាភិបាល«៣កុំនិង៣ការពារ»។

គួរបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាម បានចាប់ផ្តើមកើតមានតាំងពីថ្ងៃកាន់បិណ្ឌទី១ នៅឯវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ ហើយជាបន្តបន្ទាប់កាលពីថ្ងៃ២៣កញ្ញា អាជ្ញាធរបានរកករណីឆ្លងនៅឯវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ ដែលមានករណីឆ្លងសរុបចុងក្រោយចំនួន៤៩នាក់ ក្នុងនោះពលរដ្ឋចំនួន៣នាក់ និងព្រះសង្ឃ៤៦អង្គ។

ដើម្បីបញ្ចៀសការឆ្លងរាលដាលជាបន្តនៃជំងឺកូវីដ១៩ទ្រង់ទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានបង្ខំចិត្តផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤តទៅ និង បានណែនាំឲ្យអាជ្ញាធរតាមមូលដ្ឋានរៀបចំសម្រួលការប្រគេនចង្ហាន់ និងទេយ្យវត្ថុនានាដល់ព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងប្រទេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង