Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យបើកដំណើរការមហាវិទ្យាល័យនាពេលខាងមុននេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៤កញ្ញា បានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រៀមបើកមហាវិទ្យាល័យ ទាំងរដ្ឋ និងឯកជនឡើងវិញនាពេលខាងមុននេះ។ នេះបើតាមការថ្លែងរបស់សម្តេច ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅតាមវត្តអារាម។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងថា អ្វីដែលជាការខិតខំរបស់រដ្ឋាភិបាលគឺទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដនៅតាមទីអារាម ដោយចម្លងជំងឺពីផ្ទះចូលទីអារាម ឬចម្លងជំងឺពីទីអារាមចូលផ្ទះ។ ការសម្រេចផ្អាកប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌយនៅឆ្នាំនេះ ទើបអាចឲ្យរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ១៩ រហូតឈានទៅដល់ការបើកសាលារៀនឡើងវិញជាបន្តបន្ទាប់។

Khcct banner

អត្ថបទទាក់ទង