Yearendyearend1140x150

«វត្តអារាម»នៅភ្នំពេញស្ទើរពាក់កណ្តាលផ្ទុះឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
តេស្តរកសំណាកលើព្រះសង្ឃនៅវត្តអារាមក្នុងរាជធានីភ្នំពេញ។

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចាប់ផ្តើមយកសំណាកលើកព្រះសង្ឃ អាចារ្យ យាយជី តាជី នៅតាមវត្តអារាមនានាក្នុងរាជធានីភ្នំពេញ ហើយជាលទ្ធផលបានរកឃើញចំនួនវត្តដែលឆ្លងមានប្រហែលពាក់កណ្តាល។នេះបើតាមសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងសារជាសំឡេង នៅថ្ងៃទី ២៥ កញ្ញានេះ។

យោងតាមសារជាសំឡេង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពាក់កណ្តាលនៃចំនួនវត្តអារាមនៅក្នុងរាជធានីភ្នំពេញសុទ្ធតែមានអ្នកវិជ្ជមានកូវីដ-១៩។សម្រាប់សម្តេច ប្រសិនបើរាជរដ្ឋាភិបាលមិនមានការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទេ ការឆ្លងរីករាលដាលកូវីដ-១៩នឹងកើនឡើងកាន់តែធ្ងន់ធ្ងរ។

សម្តេច ហ៊ុន សែន ថ្លែងថា កាលពីថ្ងៃទី ២៤ កញ្ញានេះ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកនៅគ្រប់វត្តក្នុងរាជធានីភ្នំពេញ ហើយ ហើយជាលទ្ធផលរកឃើញថា វត្តអារាមស្ទើតែពាក់កណ្តាលនៅក្នុងភ្នំពេញបានឆ្លងកូវីដ-១៩។សម្តេចហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះកាសម្រេចផ្អាកនេះ។

គួរបញ្ជាក់ថា ការឆ្លងរាលដាលជំងឺកូវីដ១៩តាមទីវត្តអារាម បានចាប់ផ្តើមកើតមានតាំងពីថ្ងៃកាន់បិណ្ឌទី១ នៅឯវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ ហើយជាបន្តបន្ទាប់កាលពីថ្ងៃ២៣កញ្ញា អាជ្ញាធរបានរកករណីឆ្លងនៅឯវត្តចំពុះក្អែក ខណ្ឌច្បារអំពៅ ដែលមានករណីឆ្លងសរុបចុងក្រោយចំនួន៤៩នាក់ ក្នុងនោះពលរដ្ឋចំនួន៣នាក់ និងព្រះសង្ឃ៤៦អង្គ។

ដើម្បីបញ្ចៀសការឆ្លងរាលដាលជាបន្តនៃជំងឺកូវីដ១៩ទ្រង់ទ្រាយធំ រាជរដ្ឋាភិបាលកម្ពុជា បានបង្ខំចិត្តផ្អាកពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌចាប់ពីបិណ្ឌទី៤តទៅ និង បានណែនាំឲ្យអាជ្ញាធរតាមមូលដ្ឋានរៀបចំសម្រួលការប្រគេនចង្ហាន់ និងទេយ្យវត្ថុនានាដល់ព្រះសង្ឃនៅតាមទីវត្តអារាមទូទាំងប្រទេសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង