Yearendyearend1140x150

ស៊ុយអែតផ្តល់ជំនួយ១លានដុល្លារដល់អង្គការសិល្បៈខ្មែរអមតៈ ដើម្បីគាំទ្រសិល្បៈវប្បធម៌ខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ការចុះកិច្ចព្រមព្រៀងរវាងស្ថានទូតស៊ុយអែត និងសិល្បៈខ្មែរអមតៈ

ភ្នំពេញ៖ ស្ថានទូតស៊ុយអែតបានចុះកិច្ចព្រមព្រៀងគាំទ្រទៅលើវិស័យសិល្បៈ និងវប្បធម៌ តាមរយៈអង្គការសិល្បៈខ្មែរអមតៈ។ ជំនួយហិរញ្ញវត្ថុក្នុងការលើកស្ទួយសិល្បៈខ្មែរ ក្នុងចំនួនទឹកប្រាក់១លានដុល្លារ សហរដ្ឋអាមេរិក។

បើតាម អង្គការសិល្បៈខ្មែរអមតៈ បានឱ្យដឹងថា ដំណាក់កាលដំបូងនៃការគាំទ្រនេះ គឺជាកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំ ដែលគោលបំណងចម្បងនោះគឺ គាំទ្រដល់សិល្បករធ្វើការស្វែងយល់ពីសក្តានុពលនៃការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈសិល្បៈនៅក្នុងប្រទេសកម្ពុជា និងដើម្បីបង្កើត ចែករំលែក និងពិភាក្សាររឿងរ៉ាវ និងទស្សនៈចម្រុះផ្សេងៗ ជុំវិញបរិបទសង្គម នយោបាយ និងវប្បធម៌តាមរយៈការបង្ហាញនូវវប្បធម៌ និងសិល្បៈផ្សេងៗ។

សូមជម្រាបជូនថា សិល្បៈខ្មែរអមតៈ គឺជាអង្គការសិល្បៈ និងវប្បធម៌ចម្បងនៅក្នុងប្រទេសកម្ពុជា ដែលជំរុញលើកស្ទួយសិល្បករទោល និងជាក្រុម លើគ្រប់វិស័យទាំងអស់ រួមមានតន្រ្តី របាំ សិល្បៈទស្សនីយ៍ ភាពយន្ត និងអក្សរសិល្ប៍។

ទន្ទឹមនឹងនេះ សិល្បៈខ្មែរអមតៈ បានពង្រីកការផ្សព្វផ្សាយ និងឥទ្ធិពលរបស់ខ្លួនយ៉ាងទូលំទូលាយតាមរយៈការតាំងពិព័រណ៍ ការសម្តែង សិក្ខាសាលា និងសន្និបាតជាច្រើន ដើម្បីដើរតួរជាកត្តាជំរុញនៅក្នុងវិស័យសិល្បៈដ៏រស់រវើក ដែលញុំាងចិត្តអ្នកជំនាន់ថ្មី។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង