Cc time
Cct850x100 1
Itt 0  web banner

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង១ម៉ឺននាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ The Bangkok Post

ថៃ៖ ប្រទេសថៃបានរកឃើញករណីឆ្លងកូវីដ១៩ចំនួន ១៣.២៥៦ នាក់បន្ថែមទៀត និងស្លាប់ចំនួន ១៣១ នាក់នៅថ្ងៃទី២៣ ខែកញ្ញានេះ។

ក្រសួងសុខាភិបាលបានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ១៣.២៥៦ នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះ ៤៧៨ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។

ខណៈអ្នកជំងឺ ១៣.៨២៩ នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ទោះជាយ៉ាងណាករណីសរុបនៅក្នុងប្រទេសនេះមានចំនួន ១.៥២៤.៦១៣ ករណី ជាមួយនឹងករណីស្លាប់សរុបចំនួន ១២.៧៧៨ នាក់៕

Khcct banner

អត្ថបទទាក់ទង