Cct850x100 1
1800px x h300px kh

អាមេរិកកំពុងប្រឈមនឹងភាពលំបាកនៃជម្លោះនៅយុគសម័យថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Foreign Policy

អាមេរិក៖ សុន្ទរកថាលើកដំបូងរបស់លោក បៃ ដិន ក្នុងនាមជាប្រធានាធិបតីអាមេរិកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅទីក្រុងញូវយ៉ក កំពុងប្រឈមមុខនឹងការទទួលស្វាគមន៍យ៉ាងលំបាក។

ប្រធានាធិបតីលោក ចូ បៃដិន បានប្រាប់ពិភពលោកនៅថ្ងៃអង្គារ៍ថា សហរដ្ឋអាមេរិកចង់ចៀសវាងសង្គ្រាមត្រជាក់ជាមួយចិន ខណៈជម្លោះកំពុងបន្តទៅយុគសម័យថ្មីនៃការទូតដែលដឹកនាំដោយអាមេរិក។ ដោយលោកក៏បានចាត់ទុកប្រទេសចិននិងរុស្ស៊ី ជាភាគីប្រជែងក្នុងការតស៊ូជាសកលរវាងលទ្ធិផ្ដាច់ការ និងលទ្ធិប្រជាធិបតេយ្យ។

ទន្ទឹមនឹងនេះ សម្ព័ន្ធមិត្តជិតស្និទ្ធបារាំង ក៏ខឹងសម្បាយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថា ការវាយបកវិញដោយវ៉ាស៊ីនតោននៅក្នុងកិច្ចព្រមព្រៀងមួយ ដែលអូស្ត្រាលីទទួលបានបច្ចេកវិទ្យាអភិវឌ្ឍនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក ហើយបានបោះបង់ចោលផែនការពីមុនសម្រាប់នាវាមុជទឹកធម្មតារបស់បារាំង។

ជាមួយនឹងភាពតានតឹងនៃការដកទ័ពចេញពីញអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់បានកាន់កាប់ដោយជោគជ័យ ធ្វើឲ្យប្រទេសនេះមានភាពច្របូកច្របល់នឹងស្លាប់មនុស្សមិនតិចទេ ហើយអាមេរិកបានក្លាយជាតួមួយដែលត្រូវគេរិះគន់ នឹងជជែកដេញដោលពាសពេញពិភពលោក។

ទោះយ៉ាងណាលោក បៃ ដិន នឹងជជែកវែកញែកពីបណ្តាញអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិកកំពុងបោះជំហានចូលក្នុងការជួយសង្គ្រោះពិភពលោកពីជំងឺរាតត្បាតកូវីដ១៩ ដែលនាំឱ្យមានវិធានការវិបត្តិអាកាសធាតុ និងការកសាងទំនាក់ទំនងប្រជាធិបតេយ្យឡើងវិញ ក្រោមការដឹកនាំរបស់លោកដូណាល់ត្រាំ។

ហើយលោក បៃ ដិន បានបញ្ជាក់ថា ការឈានជើងចូលរបស់អាមេរិកនៅអាស៊ី និងកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរថ្មីជាមួយអូស្រ្តាលីគ្រាន់តែជាប្លុកចុងក្រោយប៉ុណ្ណោះ ដោយមានន័យថាអាមេរិកចង់ប្រឈមមុខជាមួយចិនទេ៕

Khcct banner

អត្ថបទទាក់ទង